ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នុះ! ធ្ងន់.កហើយ បុគ្គលិកអង្គការអភិរក្សជលផលបរិស្ថាន សត្វព្រៃ ចំនួន៤នាក់ នៅស្រុកគូលេន ត្រូវបានអនុ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារ ចាប់ពន្លាត់ស្បែក ហើយខណះពេលនេះ
Sat,20 March 2021 (Time 01:01 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 24នាក់)

បុរសវ័យចំណាស់ចំនួន៤នាក់ នៅសុខមិនសុខ ចេះយកជ័រភ្នៅទៅត្បៀតជាប់នឹងឃ្លៀកទៅកើត ដែលពួកគេ ទាំង៤នាក់ខាងលើ បានយកទុក្ខមកដាក់លើខ្លួននោះ ក្រោយពួកគេក្លែងបន្លំឯកសណ្ឋានផ្លាកសញ្ញាឋានន្តរសក្តិ របស់មន្ត្រីរដ្ឋបាលការពារ នឹងអភិរក្សធម្មជាតិ ប្រព្រឹត្តបទល្មើសនឹងដើរធ្វើ សកម្មភាពក្នុងដែនជម្រកសត្វព្រៃគូ លែនព្រហ្មទេព មួយរយៈកន្លងមក។ តែចៃដន្យសំណាងអាក្រក់ ទង្វើរសត្វលាដែលពាក់ស្បែកខ្លា របស់ពួកគេទាំង ៤នាក់ខាងលើនេះ មិនយូរប៉ុន្មាននោះផង ក៏ត្រូវអស់លក្ខ័ជាប់អន្ទាក់មន្ត្រីឧទ្យានុរក្សគូលេនព្រហ្មទេព ក្របួច ជាប់ពន្លាត់ ស្បែករបស់ពួកគេ ដោយមិនទុកឲ្យពួកគេទាំងនេះ ដើរធ្វើព្យុះធ្វើភ្លៀងបាន ទៅតាមតែអំពើចិត្តរបស់ ពួកគេនោះឡើយ។

នេះបើយោងទៅតាមពាក្យបណ្តឹងលេខ០៩៧/២១ ប.ណប.ស្ថ.ព.ហ. របស់ក្រសួងបរិស្ថាន នៃ មន្ទីរបរិស្ថានខេត្ត ព្រះវិហារ ដែលចេញមុខប្តឹងដោយលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្ត ព្រះវិហារ ដោយផ្ទាល់។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលជាប់ពាក់ពន្ធ័នឹងទោសព្រហ្មទណ្ឌនៅក្នុងពាក្យបណ្តឹង របស់លោកអនុប្រ ធានមន្ទីរបរិស្ថនខេត្តព្រះវិហារទាំង៤នាក់ខាងលើ រួមមានទី ១ ឈ្មោះ ហួន ចាន់ធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបជាបុគ្គលឹកអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ បច្ចុប្បន្នស្នាក់ នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូ លេន ខេត្តព្រះវិហារ ទី២ឈ្មោះ សេង និស្ស័យ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរជាបុគ្គលឹកអង្គការអភិរក្ស ជល ផល បរិស្ថាន និងសត្វព្រៃ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ទី៣ឈ្មោះ ខាត ហ៊ុល ភេទប្រុសអាយុ៦១ឆ្នាំ មុខរបជាបុគ្គលឹកអង្គការអភិរក្ស ជលផល បរិស្ថាន និង សត្វព្រៃ បច្ចុប្បន្នស្នាក់ នៅភូមិគូលែនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ នឹងទី៤ ឈ្មោះ សុខ ហ៊ួត ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរជាបុគ្គលឹក មន្ត្រីអង្គការអភិរក្ស ជលផល បរិស្ថាន សត្វព្រៃ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ងជើង ឃុំ ស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ ។

អ្នកទាំងបូន ជាប់ពីបទក្លែងបន្លំ នឹងប្រើប្រាសឯកសណ្ឋានស្លាកសញ្ញាឋានន្តរៈសក្តិរបស់មន្ត្រីរដ្ឋបាល ការពារ នឹងអភិរក្សធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើស ក្នុងដែនជម្រក សត្វព្រៃគូលេនព្រហ្មទេព កន្លងទៅនោះ ទៅ កាន់សាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ ។

ក្រោយទទួលបាននូវពាក្យបណ្តឹងខាងលើ លោកស្រី ថន ប៉ោហៀក ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះ វិហារ ក៏បានពិនិត្យទៅលើសុំណុំរឿងស៊ើបសួរលេខ៦៤ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដែលបើកការស៊ើបសួរ ទៅលើឈ្មោះជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំនឹងប្រើប្រាសឯកសណ្ឋានស្លាក សញ្ញាឋានន្តរៈសក្ក័របស់មន្ត្រីរដ្ឋដោយខុស ទៅនឹងច្បាប់តាមបញ្ញាតិ នៃមាត្រាលេខ៦១ ចំនុច៨ នៃច្បាប់ ស្ដីពី តំបន់ការពារ ក្រោយលោកស្រី ថន ប៉ោហៀក ចៅក្រមស៊ើបសួរ សួរចម្លើយនឹងស្តាប់ចម្លើយសារភាពអ្នកទាំង ៤ខាងលើយ៉ាងហ្មត់ចត់បំផុតមួយថ្ងៃពេញ ទៅលើជនទាំង៤នាក់ខាងលើ រួចមក លោកស្រីចៅក្រមស៊ើបសួរ ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង៤នាក់ខាងលើ ជាបណ្តោះអាសន្នទៅតាមដីកាសម្រេចលេខ៩៥ ចុះថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២១ តចេញដោយលោកស្រី ថន ប៉ោហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ ដោយផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា ជនដែលត្រូវឃុំខ្លួនជាបណ្តោះអាសន្នខាងលើមានឈ្មោះ ទី១ឈ្មោះ សេង និស្ស័យ ភេទ ប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបបុគ្គលឹកអង្គការខាងលើបច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុក គូលែន ខេត្តព្រះ វិហារ។

ទី២ឈ្មោះ សុខ ហ៊ួត ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរបុគ្គលឹកអង្គកាខាងលើ បច្ចុប្បន្ននៅភូមិស្រយ៉ងជើង ឃុំស្រ យ៉ង ស្រុកគូលេន ខេត្តព្រះវិហារ ទី៣.ឈ្មោះ ហួន ចាន់ធឿន ភេទប្រុសអាយុ៥៦ ឆ្នាំមុខរបជាបុគ្គលឹកអង្គការ ខាងលើ បច្ចុប្បន្នស្នាក់នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ នឹងទី៤ឈ្មោះ ខាត់ ហ៊ុល ភេទ ប្រុស អាយុ៥១ឆ្នាំ មុខរបជាបុគ្គលឹកអង្គការខាងលើ បច្ចុប្បន្នស្នាក់នៅភូមិគូលេនត្បូង ឃុំគូលែនត្បូង ស្រុក គូលែន ខេត្តព្រះវិហារ អ្នកទាំង៤ជាប់ពាក់ព័ន្ធករណី លាពាក់ស្បែកខ្លា ដូចៗគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2141 នាក់
ខែនេះ :
7113 នាក់
3 ខែនេះ :
19701 នាក់
សរុប :
355870 នាក់