ស្ទើរតែមិនគួរនឹងជឿសោះនោះថា សម័យនេះទៅហើយ ក្រោមការដឹកនាំរបស់សម្តេចតេជោសែន នៅតែមាន ក្រុមជនល្មើសប្រដាប់អាវុធហ៊ានធ្វើសកម្មភាពចេញប្លន់ទាំងកណ្តាលថ្ងៃយ៉ាងចឹងនោះសោះ ក្លាយជាការភ្ញាក់ ផ្អើលជាខ្លាំងដល់មហាជន ប៉ុន្តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចក្រោមការដឹកនាំបញ្ជាផ្ទាល់ ធ្វើការបង្ក្រាបទាន់ ពេលវេលា ។ គួររំលឹកថា នៅវេលាម៉ោងប្រមាណ១១ ព្រឹក ថ្ងៃទី០១ ខែមីនាឆ្នាំ ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់ហើយបាញ់ សម្លាប់និងចាប់ជំរិត ដែលមាន ទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ក្រុម ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំ ពេញ ទើបភ្លាមៗនោះ ដោយប្រើប្រាស់សិទ្ធិការពារខ្លួនសមត្ថកិច្ច បានបាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុម ជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ តែម្តង ។ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើននាក់ បានធ្វើការឡោមព័ទ្ធ ជុំវិញពីទីតាំងកើតហេតុខាង លើ យ៉ាងប្រុងប្រយ័ត្នបំផុត ផងដែរ ។ បើតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា, លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ចុះបង្ក្រាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន០៤នាក់បានរៀបផែន ការជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និង កាំភ្លើងខ្លី០២ដើម បាញ់ ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តប តត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង ។ទោះជាយ៉ាងណា សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៌នេះ អង្គភាពព័ត៌មានយើងនៅមិនទាន់ទទួលបានព័ត៌មាន ពឺស្តារនោះឡើយទេ អង្គភាពព័ត៌មាន និងរង់ចាំព័ត៌មានលំអិត ផ្សាយជូនមហាជននៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)
រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)
ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)
រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា