ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
សមត្ថកិច្ចសម្រេចបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ក្រោយការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់
Wed,10 March 2021 (Time 08:17 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 64នាក់)

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានសម្រេចចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលនៅក្នុងភូមិនោះមានប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ។ ប្រតិបត្តិ ការនេះ ធ្វើឡើងក្រោមការដឹកនាំលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ។

ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះផងដែរ គឺដោយសារតែមានការផ្ទុះជំងឺកូវីដ-១៩ ហើយសមត្ថ កិច្ចក៏បានធ្វើការហ៊ុមព័ទ្ធទីនោះមិនឱ្យប្រជាពលរដ្ឋចេញក្រៅ និងឱ្យខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់គ្នា ទៅពិនិត្យ នេះបើយោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឱ្យដឹងថា ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះ គឺអនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ស្រុកល្វាឯម ។

គួរំលឹកថា នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរទើបប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៩នាក់ ដែលរស់នៅស្រុកល្វាឯម ខេត្តកណ្តាល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ហើយក្រោយពីលទ្ធផលតេស្តសំណាកចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា មានវិជ្ជមានជំងឺកូវីដ-១៩ និងចាត់វិធានការឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនយន្តការគ្រប់គ្រងសភាពការណ៍ ខិតខំប្រឹងប្រែងស្រាវជ្រាវស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

ទាក់ទិននឹងការបិទភូមិវាលធំនេះផងដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងទៀតថា ចំពោះអ្នកជំងឺកូវីដ-១៩ ទាំង៩នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យនាំយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ ប៉ុន្តែដើម្បីគ្រប់គ្រងសភាពការណ៍នេះជាបន្ត លោកអភិបាលខេត្តកណ្តាល ក៏បានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ន នៅភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។

ទោះជាបែបណាក្តីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលក៏បានប្រកាសដែរថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៦៤នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងព្យាបាលជាសះ ស្បើយចំនួន១១នាក់ផងដែរ ។

ទាក់ទិនទៅនឹងការផ្ទុះវីរុសកូវិដ១៩នេះផងដែរ ក្រសួងសុខាភិបាល ក៏សូមធ្វើការអំពាវនាវដល់បងប្អូនទូទាំង បណ្តារាជធានីខេត្ត ធ្វើយ៉ាងណា គោរព និងអនុវត្តន៌តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ ដើម្បីជាសឲ្យបានពីការឆ្លងជំងឺកូវីដ១៩នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2135 នាក់
ខែនេះ :
7107 នាក់
3 ខែនេះ :
19695 នាក់
សរុប :
355864 នាក់