ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
ជនជាតិបារាំងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រើប្រាស់នូវសារធាតុញៀន និង ប្រើប្រាស់អាវុធដោយ ខុសច្បាប់
Wed,24 February 2021 (Time 07:31 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 688នាក់)

ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នេះផែនការ ការងារ អន្តោរប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និង លោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះសហការជាមួយកម្លាំងជំនាញ នៃ អធិការដ្ឋាននគរ បាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH១២B ផ្លូវជាតិ លេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ករណីស្នាក់នៅខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់ និងទុកសារធាតុ ញៀនដោយខុសច្បាប់ រួមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ ទៀតផង ។

ជនជាតិបារាំងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ BAUDRY SEBASTIEN ភេទប្រុសអាយុ៤៣ ឆ្នាំ ក្រោយ ពីឃាត់ខ្លួនរួចហើយ កម្លាំងជំនាញបានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិ និត្យរកមេរោគឆ្លងកូវីត១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខ័ណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំលទ្ធផល និង ចាត់ការបន្ត តាមនីតិវិធីច្បាប់ ។

នេះគីរ៉ាវដល់ចាប់អារម្មណ៍មួយ ដែលកន្លងមកធ្លាប់មានតែបុគ្គលជាសញ្ជិតខ្មែរប៉ុណ្ណោះ ដែលលួចលាក់ប្រើប្រាស់ អាវុធដោយខុសច្បាប់ ហើយជានិច្ចកាលផងនោះ សមត្ថកិច្ចក៏តែងបង្ក្រាបបានជាលទ្ធផលគួរឲ្យកោតសសើរ ស្រាប់តែនៅពេលនេះ ប៉ះលើបុគ្គលជនជាតិបារាំង ដែលជាជនអន្តោប្រវេសន៍ រូបគាត់បែរជាមានអាវុធខុស ច្បាប់ប្រើប្រាស់ឲ្យយ៉ាងរលូន ក្លាយជាការងឿនឆ្ងល់ជាពន់ពេក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1316 នាក់
ខែនេះ :
6402 នាក់
3 ខែនេះ :
19492 នាក់
សរុប :
559387 នាក់