ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អំណោយដ៏ថ្លៃថ្លា របស់សប្បុរសជន តាមរយៈអង្គការខេមបូឌាវីស៊ិន (អូស្ត្រាលី ) ប្រមាណ១០ម៉ឺនដុល្លា ជួយដល់ ពលរដ្ឋរងគ្រោះ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ទិសដៅ នៃគម្រោងនៅថ្ងៃនេះ
Tue,23 February 2021 (Time 05:14 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 7នាក់)

នៅព្រឹកថ្ងៃអង្គារ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវត្ត ស្លាបលេង ភូមិស្លាបលេង ឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អង្គការខេមបូឌាវីស៊ិន(អូស្ត្រាលី) បានចែកអំ ណោយមនុស្សធម៌ ជូនពលរដ្ឋទីទាល់ក្រ ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់ កន្លងមកតាមទិសដៅនៃគម្រោង មនុស្សធម៌របស់អង្គការ ដែលតែងមានសកម្មភាព ជួយដល់ប្រជាពលរដ្ឋកន្លងមក ។

នៅក្នុងកម្មវិធីដ៏អធឹកអធម័នេះ មានការចូលរួមពីសំណាក់លោកអភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ តំ ណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មន្ត្រី ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្នានពាក់ព័ន្ធចំណុះឲ្យសាលាស្រុក ព្រមទាំងរដ្ឋអំណាចឃុំទាំង៦ឃុំ ក្នុងស្រុកបសេដ្ឋ ផងដែរ ។

បើតាមប្រសាសន៌របស់លោក ម៉ៅ ចត្រាវុធ តំណាងឲ្យលោកប្រធានអង្គការខេមបូឌាវីស៊ីន បានប្រាប់ឲ្យដឹងថា
នេះគឺជាសកម្មភាពថ្មីរបស់អង្គការ បន្ទាប់ពីកន្លងមករយៈពេល១០ឆ្នាំ អង្គការមានទិសដៅជួយពលរដ្ឋ លើការព្យា បាលភ្នែក និងត្រចៀង ដោយឡែកនៅឆ្នាំនេះគម្រោងមុនៗដំណើការមិនបាន ទើបសម្រេចបង្វែរមកចែកអំ ណោយជូនបងប្អូនរងគ្រោះព្រោះទឹកជំនន់វិញ ក្នុងនោះផងដែរ ដោយមានជម្ងឺកូវីដ១៩ មានកំណើនឡើង ក៏ក្លាយ ជាហេតុដែលបង្អាក់ដំណើរការរបស់អង្គការកន្លងមក ទើបតែនោះពេលនេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ គឺជា ការចែកអំណោយកូនពៅ ពោលគឺចុងក្រោយគេហើយ ដែលអង្គការខេមបូឌា វីស៊ីន គ្រោងនឹងបញ្ចប់គម្រោង របស់ខ្លួន ។

លោក ម៉ៅ ចត្រាវុធ បានបន្តថា ទិសដៅ នៃគម្រោងរបស់អង្គការ ផ្តល់អំណោយមនុស្សធម៌ជូនដល់ពលរដ្ឋចំនួន
៦៥០០គ្រួសារ ជាក់ស្តែងអំណោយទាំងអស់នេះ សរុបជាថវិការួម មានចំនួន១០ម៉ឺនដុល្លា ក្នុងនោះថវិការរបស់ សប្បុរសជន តាមរយៈអង្គការដោយផ្ទាល់នៅអូស្ត្រាលី ចំនួ៧ម៉ឺនដុល្លា និងចំនួន៣ម៉ឺន៥ពាន់ដុល្លាទៀត បានមក ពីសប្បុរសជនក្នុងស្រុក មានលោកឧកញ៉ា ចំនួន៥រូប ដែលកន្លងមកពួកគាត់តែងឧបត្ថម្ភធំ ជូនអង្គការនេះរៀង រាល់ឆ្នាំចំនួន១០ឆ្នាំមកហើយ ។ សប្បុរសជនលោកឧកញ៉ាទាំង៥ ដែលតែងចំណាយធនធានជួយដល់មនុស្សធម៌ នេះ រួមមានៈ អ្នកឧកញ៉ា គង់ ទ្រីវ ឧកញ៉ា វិញហួរ លោកឧកញ៉ា ឧកញ៉ា ផៃ ហុកឈួន ឧកញ៉ា សុខឆេង ។

នៅក្នុងគ្រោងនៃការដំណើរចែកជូនអំណោយមនុស្សធម៌នៅថ្ងៃនេះ គឺមានពលរដ្ឋចំនួន៦៣១គ្រួសារ នៃគម្រោង មនុស្សធម៌ពលរដ្ឋ ៦៥០០គ្រួសារ ដោយពេលព្រឹកចែកជូនពលរដ្ឋ៣០០គ្រួសារ នៅក្នុងវត្តស្លាបលេង ស្រុកបសេដ្ឋ និង៣៣១គ្រួសារទៀត ចែកជូនពលរដ្ឋនៅក្នុងវត្តត្បែង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាពេលរសៀល ។

ជាក់ស្តែងផងដែរនោះ អំណោយនៅវត្តស្លាបលេង ភូមិស្លាបលេង ឃុំស្វាយអំពារ ស្រុកបសេដ្ឋ សម្រាប់ពលរដ្ឋ ៣០០គ្រួសារ នៅព្រឹកនេះរួមមានៈ ក្នុងមួយគ្រួសារមានអង្ករ២កញ្ចប់ ២០គីឡូ មានទឹកស៊ីអ៉ិវ ១យូរ ទឹកត្រី១យួរ ។



ក្នុងពិធីដ៏សែនអធឹកអធម័នេះ លោក ម៉ៅ ចត្រាវុធ បានថ្លែងអំណរគុនយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងអស់លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ដែលបានចំណាយពេលវេលាដ៏ មានតម្លៃ ចូលរួមនៅក្នុងកម្មវិធីអំណោយមនុស្សធម៌នេះ ហើយជាពិសេសនោះ គឺសូមអរគុណយ៉ាងស្មោះប្រគេន ចំពោះព្រះគ្រូ គីម ចាន្នី ព្រះចៅអធិការវត្តស្លាបលេង ដែលផ្តល់ទីតាំងវត្តស្លាបលេង សម្រាប់ធ្វើពីធីចែកអំណោយ មនុស្សធម៌នេះផងដែរ ។

ទាក់ទិនទៅនឹងសកម្មភាពដ៏រីករាយនេះ ព្រះវិមុលៈ បញ្ញា គីម ចាន្នី ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជា ណាចក្រកម្ពុជា និងជាព្រះលេខាអនុគុណ ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ជាព្រះចៅអធិការវត្តស្លាបលេង ភូមិស្លាប លេង ឃុំស្វាយអំពារ និមនត្តចូលរួមក្នុងកម្មវិធី និងជាម្ចាស់ទីតាំងចែកអំណោយមនុស្សធម៌ផងដែរនោះ ព្រះអង្គ បានមានសង្ឃថេរៈដេកាថា សម្រាប់ព្រះអង្គ មានព្រះទេយ្យរីករាយជាខ្លាំង នៅពេលដែលសប្បុរសជន ជាច្រើន បានរួមចិត្តរួមថ្លើមតែមួយ លះបង់ធនធានខ្លះៗរបស់ខ្លួន ជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ដែលជាមនុស្ស ជាតិ ដូចគ្នា ទឹកចិត្តដ៏ប្រសើរនេះ គឺជាបុណ្យកុសលដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ហើយក៏ជាសទ្ធាមួយ ជាពន្លឺដ៏ភ្លឺត្រចះត្រចង់ រុញច្រានជាកម្លាំងក្នុងការសម្រេចជោគជ័យលើការងាររបស់លោកអ្នកឲ្យកាន់តែប្រសើរ ឡើងៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1098 នាក់
ខែនេះ :
5565 នាក់
3 ខែនេះ :
20110 នាក់
សរុប :
343508 នាក់