ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
វត្តដំណាក់ត្រាច អំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ទីជិតឆ្ងាយ និងសប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមតាមសទ្ធា ជ្រះថ្លា ក្នុងឱកាសដែលព្រះចៅអធិការវត្ត រៀបចំជាវដីនៅក្បែរវត្ត សម្រាប់ធ្វើសំណង់ប្រវត្តិសាស្ត្រ ជាប្រយោជន៍ សាសនា
Tue,16 February 2021 (Time 11:09 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 9នាក់)

ថ្មីៗនេះ មានការរីករាយសាទរជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ចំណុះជើងវត្តដំណាក់ត្រាច ខេត្តកំពង់ ស្ពឺ នៅក្រោយពេលបានទទួលដំណឹងថា វត្តដំណាក់ត្រាច គ្រោងនឹងជាវដីនៅក្បែរវត្ត ដើម្បីសាងសាង់ជាសំណង់ ប្រវត្តិសាស្ត្រ ទុកប្រើប្រាស់ជាប្រយោជន៍សាសនាដល់មនុស្សជំនាន់ក្រោយបានឃើញ ។ ព័ត៌មានដ៏សែនរីករាយនេះ បានធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើន ចង់ជ្រាបនូវសង្ឃដេការបស់ព្រះគ្រូ គោលបំណងព្រះចៅអធិការវត្ត សម្រាប់ព័ត៌មានដ៏សែនរីករាយនេះផងដែរ ។

ទាក់ទិននឹងព័ត៌មានដ៏រីករាយនេះ ព្រះគ្រូ កែវ ចន្ថា ព្រះចៅអធិការវត្តដំណាក់ត្រាច និងជាព្រះមេគណខេត្តកំពង់ស្ពឺ បានមាន ព្រះថេរៈដីកាថា វត្តដំណាក់ត្រាច ស្ថិតនៅក្នុងឃុំដំបូកខ្ពស់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះគ្រូបានជាវដី នៅជាប់ទៅនឹងវត្តនេះចំនួន៣កន្លែង បើគិតជាបច្ច័យថវិការ គឺមួយកន្លែង40.000 ដុល្លា មួយកន្លែង 50000ដុល្លា នឹងមួយកន្លែងជាង 2០០០០ដុល្លា សរុបដី៣កន្លែង គឺត្រូវប្រើបច្ច័យថវិកាអស់សរុបចំនួន១១៩. ០០០ ដុល្លា ក៏ព្រោះតែ ទីផ្សារដីនៅពេលនេះ មានតម្លៃថ្លៃ ។

ព្រះគ្រូបានមានសង្ឃដីកាបន្តថា គោលបំណង នៃការជាវដី គឺសម្រាប់ធ្វើសំណង់ប្រវត្តិសាស្រ្ត

ចំពោះបច្ច័យថវិការដែលត្រូវប្រើវិញនោះ ព្រះគ្រូបានបញ្ជាក់ផងដែរថា គឺបានមកពីការសន្សំ ដោយប្រជាពុទ្ធបរិ ស័ទទីជិតឆ្ងាយ និងសប្បុរសជនមួយចំនួន ដែលបានជួយឧបត្ថម្ភកន្លងមកនោះ ព្រះគ្រូនិងព្រះសង្ឃ រួមទាំងគណៈ កម្មការទាំងអស់មិនបានចាយផ្តេសផ្តាសនោះទេ ពោលគឺរួមគ្នាសន្សំទុកយកមកជាវដីនេះ ក្នុងបំណងតែមួយ គឺ បង្កើតសំណង់ដ៏ប្រណិត ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ សម្រាប់កូនចៅ ចៅទួត ជំនាន់ក្រោយ បានឃើញអំពី ស្នាដៃ និងសមិទ្ធផលមួយចំនួន ក្នុងសម័យកាលមួយនេះ ។

ព្រះគ្រូបានបញ្ជាក់ទៀតថា វត្តដំណាក់ត្រាចនេះ គឺមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យឧត្តុង្គ
មកម៉្លេះ ។

កន្លងមកផងដែរ វត្តដំណាក់ត្រាចនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ធ្លាប់បានជួយថវិកាចំនួន ៣ម៉ឺនដុល្លារ សម្រាប់ជួយដំបូលសាលាឆាន់នេះ ដែលសទ្ធាដ៏ជ្រះថ្លានេះ គឺធ្វើឲ្យព្រះសង្ឃ លោកតាអាចារ្យ គណៈ
កម្មការវត្តទាំងអស់ មានសេចក្តីត្រេកអរ និងគោរពថ្លែងអំណរគុណយ៉ាងខ្លាំង ក្នុងនោះដែបើទោះជាបែបនេះក្តី
បច្ចុប្បន្ននេះ វត្តកំពុងត្រូវការចាំបាច់ ក្នុងការរៀបចំប្រមូលបច្ច័យថវិកា ដើម្បីជាវដី នៅក្បែរវត្ត បង្កើតនូវសំណង់ ប្រវត្តិសាស្ត្រ សម្រាប់ចែកជូនដល់កូនចៅ ជំនាន់ក្រោយ បានឃើញ ។

សម្រាប់ព័ត៌មាននេះ ព្រះគ្រូចៅអធិការវត្ត ព្រះអង្គ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំងព្រះសង្ឃលោកតា អាចារ្យ គណៈកម្មការវត្ត ទាំងអស់ សូមអំពាវនាវដល់ញាតិញោម ប្រជាពុទ្ធបរិស័ទ ទីជិតឆ្ងាយ ព្រមទាំងសប្បុរស ជន ក្នុងនិងក្រៅប្រទេសទាំងអស់ អ្នកដែលមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា សូមមេត្តាចូលរួមចំណែកក្នុង ការកសាងសមិទ្ធផល ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ តម្កល់ទុកជាទ្រព្យក្នុងព្រះពុទ្ធសាសនា ចែកជូនដល់កូនចៅ ចៅទួត ជំនាន់ក្រោយ បានឃើញ តាមសទ្ធាជាប្រវត្តិសាស្ត្ររបស់ខ្លួន ជានិរន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1113 នាក់
ខែនេះ :
5580 នាក់
3 ខែនេះ :
20125 នាក់
សរុប :
343523 នាក់