ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នៅថ្ងៃនេះ តំណាងពលរដ្ឋចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ត្រូវបានចូលជួប ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ សែន ដើម្បីសាកសួរដំណើររឿងទំនាស់ដីធ្លី
Mon,15 February 2021 (Time 10:36 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 10នាក់)

នេះគឺដូចពាក្យដែលសម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាសលើកឡើងពិតមែនថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់ខ្ជាប់នីតិរដ្ឋ ជាពិសេស គឺក្នុងនាមជាថ្នាក់ដឹកនាំ សម្តេចតែងផ្តល់យុត្តិធម៌ជូន ពលរដ្ឋដោយតម្លាភាពបំផុត ។ យ៉ាងណាមិញករណីទំនាស់ដីធ្លីដ៏កើតឡើង ស្ទើរតែក្លាយទៅជាជម្ងឺដ៏សែនរ៉ាំរ៉ៃ ជាយូរមកនោះ នៅថ្ងៃនេះ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ តំណាងប្រជាពលរដ្ឋចំនួន០៨នាក់ ក្នុងរឿងរ៉ាវទំនាស់ដីធ្លី ចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួប ដើម្បីសាកសួររឿងរ៉ាវទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃយូរឆ្នាំមក នោះផងដែរ ។

កាយវិការដ៏ទន់ភ្លន់ និងការយកចិត្តទុកដាក់ ប្រកបដោយការដោះស្រាយយ៉ាងប្រាកដប្រជារបស់ឯកឧត្តម ដួង តារា នេះ គឺបានធ្វើឲ្យតំណាងប្រជាពលរដ្ឋ ដែលមានឧិកាសចូលជួបនៅថ្ងៃនេះ លាន់មាត់សសើរមិនដាច់ពីមាត់ ថា នេះគឺពិតជាថ្នាក់ដឹកនាំមួយរូបដែលមានប៉ិនប្រសប់នៅក្នុងការដោះស្រាយរឿងរ៉ាវប្រជាពលរដ្ឋពិតមែន ជាក់ ស្តែងអ្វីដែលពួកគាត់បានឃើញគឺ ឯកឧត្តម ដួង តារា លោកបានផ្តល់ឧិកាសសាកសួរ និងទំនាក់ទំនងប្រកបដោយ ការយកចិត្តទុកដាក់បំផុត ដោយមិនមានការរើសអើងអ្វីសោះឡើយ ។

សម្រាប់សកម្មភាពដ៏ប្រសើរនៅថ្ងៃនេះ តំណាងប្រជាពលរដ្ឋទាំង០៨រូប មានក្តីគោរពពេញចិត្តយ៉ាងខ្លាំង ព្រម ទាំងបានលើកឡើងថា នៅពេលនេះ ពួកគាត់ទាំងអស់គ្នា មានជំនឿចិត្តហើយ គឺមិនខុសពីប្រសាសន៌សម្តេច លើកឡើងពិតមែន បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី គឺរូបសម្តេច មិនទុកឲ្យពលរដ្ឋរស់នៅក្នុង ភាពអស់សង្ឃឹម និងឯកានោះឡើយ សម្តេចតែងផ្តល់នូវការយកចិត្តទុកដាក់ជូនពលរដ្ឋគ្រប់ពេលវេលា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1082 នាក់
ខែនេះ :
5549 នាក់
3 ខែនេះ :
20094 នាក់
សរុប :
343492 នាក់