ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អុញនោះ....បែកធ្លាយថា ដីឆ្នេរសមុទ្រ នៅស្រុកដំណាក់ចង្អើរ មួយកន្លែងក្នុង ខេត្តកែប ត្រូវបុគ្គលម្នាក់ធ្វើរបង រំលោភយកធ្វើជាកម្មសិទ្ធិ សូមថ្នាក់ដឹកនាំជួយមានចំណាត់ការទប់ស្កាត់ផង
Sat,09 January 2021 (Time 11:29 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 22នាក់)

ថ្មីៗនេះ ប្រភពស្នើសុំពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីឆ្នេសមុទ្រមួយកន្លែងគ្រោងនឹងបាត់បង់ ព្រោះតែកំពុងត្រូវ បានជនខិលខូច មានអំណាចទឹកលុយលួចធ្វើរបងរំលោភចូលឆ្នេរ បម្រុងសាងសង់សំណង់រឹងខណៈអស់លោក អាជ្ញាធរ នៅមិនទាន់មានចំណាត់ការឲ្យបានក្តៅគគុកនៅឡើយ ។

ប្រភពនោះបានបន្តថា ករណីបុគ្គលម្នាក់ អាចមានអំណាចធ្វើរបងរំលោភយកដីឆ្នេរសមុទ្រដ៏សម្បើមនេះ គឺ ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប ហើយបើតាមអ្វីដែលប្រជាពលរដ្ឋបានដឹង នោះ កន្លងមកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ក៏ធ្លាប់បានចុះទៅពិនិត្យមើលទីតាំងសាងសង់របង រំលោភចូលឆ្នេរសមុទ្រមួយកន្លែងនេះជាច្រើនដងមកហើយដែរ តែមិនទាន់ឃើញមានលទ្ធផលអ្វីច្បាស់លាស់ នោះទេ ។

ប្រភពមួយបានលើកឡើងថា ការយកដីឆ្នេរសមុទ្រទៅអភិវឌ្ឍអ្វីមួយ គឺលុះត្រាតែមានសេចក្តីសម្រេចពីរាជ រដ្ឋាភិបាល បិទផ្សាយឲ្យប្រជាពលរដ្ឋបានជ្រាបទើបសាកសម ពីព្រោះ ព្រែកអូរ ស្ទឹងបឹងបួ ទន្លេ សមុទ្រ គឺជា សម្បត្តិជាតិ ដែលមានទាំងរាស្ត្រ និងរដ្ឋរួមគ្នា ផ្ទុយទៅវិញទីតាំងខាងលើនេះ បែរជាមានបុគ្គលឯកជនម្នាក់ ធ្វើរបងរំលោភយកឆ្នេរនេះយ៉ាងសុខស្រួលបំផុត ទាំងគេមិនដឹងថា តើសកម្មភាពនេះអាចផ្ដល់ផលប្រយោជន៍ អ្វីខ្លះជូនសង្គម ។

ប្រភពនោះបន្តថា កន្លងមកលោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មានឲ្យដឹងថា លោកស្រីបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាជាច្រើនដងមកហើយ ក្នុងករណីនេះ ប៉ុន្តែមិនដឹងមូលហេតុអ្វី បានជាបុគ្គលខាងលើ អាចសាងសង់របងយកដីឆ្នេសមុទ្រនេះ បានយ៉ាងរលូនបែប
នេះ ។

ទាក់ទិនទៅនឹងព័ត៌មាននេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដំណាក់ចង្អើរ សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ សូមមេត្តាជួយមានចំណាត់ការពិនិត្យស្រាវជ្រាវ បង្ហាញជូនសង្គមឲ្យបានឃើញផង ។

សម្រាប់ព័ត៌មាននេះ គឺជាប្រភពស្នើសុំពីប្រជាពលរដ្ឋ ក្នុងគោលបំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ដើម្បី កែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំ នាក់ទំនងការិយាល័យនិពន្ធយើង នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1056 នាក់
ខែនេះ :
5307 នាក់
3 ខែនេះ :
22298 នាក់
សរុប :
336836 នាក់