ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យមាឃបូជា វត្តអង្គសិរី
Fri,08 January 2021 (Time 12:58 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 26នាក់)

ខ្ញុំព្រះករុណា អាត្មាភាព ព្រះគ្រូសិរីពោធិញាណ នឿន កុសល ព្រះចៅអធិការវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល និងគណះកម្មការ លោកអាចារ្យ រួមជាមួយអាជ្ញាធរ ធន់ធានទឹក អាជ្ញាធរ ឃុំអន្លង់ រមៀត អាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងពុទ្ធបរិស័ទចំណ្តុះជើង វត្តអង្គសិរីជិតឆ្ងាយទាំងមូលបានមូល មតិគ្នា ផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យមាឃបូជា ដើម្បីប្រមូលបច្ច័យយកមកកសាង ផ្លូវចូល វត្តអង្គសិរី ឡើងវិញ ដែលបាក់ដីចូលស្ទឹងអស់ មិនអាចបើកបរបានទៀតទេ ឥឡូវនេះត្រូវធ្វើឡើងវិញ ដោយមានការបុក គ្រឹះចាក់សសរ រៀបឥដ្ឋ២០ប្រើធ្នឹម ៣ជាន់ កំពស់៣ ឬ៤ម៉ែត្រ បណ្តោយ ១៦០ម៉ែត្រ ដើម្បីការពារកុំឲ្យដីបាក់ ចូលស្ទឹងទៀត អាត្មាភាព និងម៉ៅការ ឲ្យជាងធ្វើតែម្តងរយៈពេលឆាប់ៗនេះហើយ ព្រោះទុក្ខយូទៀតមិនកើតទេ
អត់មានផ្លូវ ឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ធធ្វើដំណើរ ឆ្លងកាត់បានដូចមុនទេ ។

អាស្រយ័ដូចបានចំរើនពរ និងជំរាបជូនខាងលើនេះ សូមឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ពុទ្ធបរិស័ទ សប្បុរសជន បងៗប្អូន កូនចៅ ជិតឆ្ងាយទាំងអស់គ្នា មេត្តាចូលរួមកសាងផ្លូវចូលវត្តអង្គសិរីផង។

សូមបញ្ជាក់ថា ផ្លូវដែលត្រូវកសាងឡើងវិញ និងមានកំពស់ ៣ ឬ៤ ម៉ែត្រ បណ្តោយ ១៦០ម៉ែត្រ បុកគ្រឹះចាក់សសរ រៀបឥដ្ឋ២០ ប្រើធ្នឹម ៣ជាន់ ហើយក្នុង១ម៉ែត្រ អស់បច្ច័យ ចំនួន ១លានរៀល ស្មើនិង២៥០ដុល្លារ សូមមេត្តាជួយ ចូលរួមកសាងផ្លូវវត្តអង្គសិរីផង ។

កម្មវិធីបុណ្យ សូត្រមន្តល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃឆ្នាំជូតទោស័ក ព-ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែ មករាឆ្នាំ២០២០ វេលាម៉ោង៤ ជួបជុំពុទ្ធបរិសទ័នៅវត្តអង្គសិរីដល់ម៉ោង៤ និង៣០ នាទី ធ្វើបទនមស្ការព្រះរតនៈ ត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៍ទេសនា។

វេលាម៉ោង៥ ធ្វើពិធីដង្ហែមាឃបូជា និងដង្ហែអង្គផ្កាប្រាក់សាមគ្គី ៣ជុំព្រះពុទ្ធអង្គធំ រួចធ្វើពិធីពុទ្ធាភិសេក ម៉ោង៦ យប់ ធ្វើពិធីបូជាប្រទីបចំនួន៩០០០ប្រទីប និងបង្ហោះគោមចំនួន២៥៦៤គោម លុះព្រឹកឡើងថ្ងៃសុក្រ ១ រោច ត្រូវនិងថ្ងៃទី២៩ ខែឆ្នាំដដែល វេលាម៉ោង៧ព្រឹក ប្រគេន យាគូរ ដល់ព្រះសង្ឃម៉ោង១០ និង៣០នាទី វេរអង្គផ្កា ប្រាក់ និងវេរ ភត្តាហារប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបង្ហើយបុណ្យ ។

ក្នុងនោះប្រសិនបើញាតិញោម ពុទ្ធបរិស័ទ ទីជិតឆ្ងាយ មានបំណង និងសទ្ធាជ្រះថ្លា អាចទំនាក់ទំនងព្រះគ្រូចៅ អធិការវត្ត ដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខៈ 089 93 5555 / 081 93 5555 / 060 93 5555 ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1038 នាក់
ខែនេះ :
5289 នាក់
3 ខែនេះ :
22280 នាក់
សរុប :
336818 នាក់