ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បែកធ្លាយថា បទល្មើសឈើក្នុងដែនជ្រកព្រៃឡង់ ស្ថិតក្នុងចំណុចត្រពាំងទា វាលស្នួល កំប៉ូតគយ កាប់ ទន្ទ្រានសម្រុកដឹកចេញដូចព្យុះ ក្រោយពេលស្នាក់ការដែនជម្រក ប្តូរប្រធានថ្មីឈ្មោះ ធី
Thu,07 January 2021 (Time 09:27 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 26នាក់)

បែកធ្លាយព័ត៌មានដ៏ភ្ញាក់ផ្អើលចេញពីទឹកដីស្រុកសំបូរ ខេត្តក្រចេះ ត្រូវទម្លាយចេញឲ្យហុយៗ ដោយ លើកឡើងថា ក្នុងរយៈពេលប្រមាណជាង១០ថ្ងៃនេះ ទីតាំងដែនជម្រកព្រៃឡង់ទាំងមូល គឺហាក់ត្រូវ បានក្រុមឈ្មួញយកលុយទៅបំផុសឲ្យក្រុមបទល្មើសកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនព្រៃឈើ ឲ្យ ខ្លួនយ៉ាងភ្លូកទឹកភ្លូកដីខ្លាំងណាស់ ចំណែកអស់លោកមន្ត្រីបរិស្ថាន ដែលស្ថិតនៅក្រោមការគ្រប់គ្រង បុគ្គលឈ្មោះ ធី ដែលជាមេកើយស្នាក់ការទើបតែឡើងកាន់ដំណែងថ្មីៗនេះ ក៏ហាក់ដូចជាសម្រាន លក់ យ៉ាងមានសេចក្តីសុខស្រួលល្អណាស់ ។

ទីតាំងដែលក្រុមឈ្មួញកំពុងយកលុយទៅសាបព្រួសឲ្យក្រុមអ្នកប្រព្រឹត្តបទល្មើសនោះ គឺស្ថិតនៅ ចំ ណុចត្រពាំងទា វាលស្នួល កំប៉ូតគយ ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយដឹកជញ្ជូនយក
ឆ្លងកាត់មុខស្នាក់ការដែនជម្រកបរិស្ថាន ឆ្ពោះទៅកាន់ស្រុកព្រែកប្រសប់ និងឆ្លងទៅខាងបែកអន្លូង ឬមួយទៅខាងត្បូងឃ្មុំ ដែលជាទីផ្សារទទួលទិញ ។

ទាក់ទិនទៅនឹងប្រភពទម្លាយរឿងដ៏សែនក្តៅហុយៗនេះ សម្រាប់ក្រុមងារមន្ត្រីការពារដែនជម្រកបរិ ស្ថាន តែងអះអាងថា មិនមានបទល្មើសឈើដឹកចេញទេ ផ្ទុយទៅវិញឲ្យតែដល់ម៉ោង១០យប់ គឺគេ ឃើញក្បួនក្រុមជនប្រព្រឹត្តដឹកឈើចេញពីព្រៃដូចហែរអង្គកឋិនទានសាមគ្គី យ៉ាងអញ្ចឹង ។ ក្នុងនោះ
គេក៏ល្បីថា មានមនុស្សម្នាក់ រហ័សនាម តាកោះកុង គឺជាអ្នករត់ការសម្របសម្រួលដោះស្រាយ ជា មួយមន្ត្រីជំនាញពាក់ព័ន្ធទៀតផង ។

ប្រភេទឈើដែលំពុងពេញនិយមក្នុងការដឹកចេញ គឺជាប្រភេទឈើគ្រឿង ៥-១៥ ប្រភេទឈើទាល និងត្រូវបានក្រុមឈ្មួញដឹកយកចេញតាមរយៈគោយន្តកន្ត្រៃ និងរថយន្តកែឆ្នៃ យ៉ាងគគ្រឹកគគ្រេង សឹងតែរញ្ជួយ ផ្អៀងខេត្តក្រចេះ ទៅហើយ ។

ទាក់ទិនទៅនឹងសកម្មភាពក្បួនដឹកឈើ កំពុងមានសន្ទុះដូចព្យុះសង្ឃរានេះ សមត្ថកិច្ចជាច្រើន តាម ដងផ្លូវបានលើកឡើងថា នេះគឺជាការទទួលខុសត្រូវរបស់សមត្ថកិច្ចដែនជម្រក ពួកគាត់ជាដែន សមត្ថកិច្ចតាមដងផ្លូវ គ្មានសមត្ថភាពណាមួយដែលអាចទៅទប់ស្កាត់បទល្មើសក្នុងដែនជម្រកការ ពារព្រៃឡង់នោះឡើយ ពោលគឺរូបលោកធ្វើទៅតាមតួនាទីតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋជាច្រើន នៅក្នុងខេត្តក្រចេះ សូមសំណូមពរដល់រូប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រ សួងបរិស្ថាន សូមមេត្តាជួយមានចំណាត់ការពិនិត្យមើលទីតាំងដែនជម្រកការពារព្រៃឡង់ មួយនេះ ផងទាន តើហេតុអ្វី គ្រាន់តែផ្លាស់ប្តូរ លោក ហាក់ វិបុលចេញ ដាក់ចូលបុគ្គលឈ្មោះ ធី ជាប្រធាន ស្នាក់ការជំនួសវិញ បទល្មើសព្រៃឈើ កើនឡើងរីកដូចផ្សិតខ្លាំងក្លាម៉្លេះ សូមកុំឲ្យដូចពាក្យចាស់បូ រាណតែងលើកឡើង ដង្កូវក្នុងសាច់ពិបាកណាស់ ក្នុងការព្យាបាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1066 នាក់
ខែនេះ :
5317 នាក់
3 ខែនេះ :
22308 នាក់
សរុប :
336846 នាក់