ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ចោរពូកែលួចកាប់ចេកពេក ម្ចាស់ដេកទ្រាំចាំចាប់ចោរ ព្រោះចង់ឃើញមុខផង និងចង់ឲ្យសមត្ថកិច្ចចាត់ការដុះក្អែល បងចោរនឹងឲ្យឆ្អែតដៃផង
Wed,06 January 2021 (Time 10:57 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 19នាក់)

អារឿងបាត់ផ្លែចេកអស់ពីចំការជារឿងមធ្យម តែធំចង់ស្គាល់មុខបងចោរនឹង តើមុខយ៉ាងម៉េច ព្រោះតែម្ចាស់ចំការ គាត់ទ្រាំលែងបាន ហើយនិយាយថា តាំងពីដាំដើមចេកពេលណាមក រូបគាត់មិនដែលបានញ៉ាំផ្លែចេក សូម្បីមួយ ផ្លែទេ ព្រោះរូបគាត់កាប់មិនដែលទាន់បងចោរសោះ អញ្ចឹងហើយ តាំងចិត្តតាំងកាយ លួចសង្ងំរង់ចាំមើលបងចោរ គាត់លួចចូលកាប់ចេកសារជាថ្មី ព្រោះចង់ឃើញមុខគាត់យ៉ាងម៉េច បានជាពូកែ និងជំនាញលួចយ៉ាងនេះ នៅទីបំ ផុត អ្វីដែលជាការតាំងចិត្តម្ចាស់ចំការ គឺឃើញថា បានសម្រេចដូចបំណងមែន ។

តាមសេចក្តីរាយការណ៍ចេញីភូមមិកោះទៀវ(ក) បានឱ្យដឹងថា កាលពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១នេះ ម្ចាស់ចំការចេកម្នាក់ ចេកបានស្ទាក់ចាប់ជនសង្ស័យដែលជាចោរ ពេលកំពុងតែជិះម៉ូតូដឹកផ្លែចេកមួយស្ទោងនៅចំណុចចំការចេក និងស្វាយរបស់ខ្លួន ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល រួចហើយក៏ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ព្រោះតែក្តៅចិត្តបងចោរលួចផ្លែចេក ធ្វើឲ្យរូបគាត់ អ្នកដាំ មិនដែនបានស្គាល់ជាតិញាំ ។

សេចក្តីរាយការណ៍បន្តទៀតថា ជនសង្ស័យជាចោរលួចចេកនោះ មានឈ្មោះ ដេន វន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងចាប់យកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AS-4140 ០១គ្រឿង, កូនកាំបិតមានផ្លែដែក ដងជ័រ ពណ៌ខ្មៅ ១ និងផ្លែចេក១ស្ទង មាន១០ស្និតផងដែរ ។

បើតាមការរៀបរាប់ពីម្ចាស់ចំការឈ្មោះ សំអុល សុភាព បានឲ្យសមត្ថកិច្ចដឹងថា គាត់ជាកសិករប្រកបមុខរបរធ្វើស្រែចំការ ដោយបានដាំដើមចេក និងដើមស្វាយនៅលើដីមួយកន្លែង ស្ថិតនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ នៅពេលដែលចេក និងស្វាយបានផល មានផ្លែ មានត្រយូង តែងតែមានចោរចូលលួចផ្លែទាំងចេក ទាំងស្វាយ មិនដែលបេះ ឬកាប់ស្ទោងទាន់បងចោរនោះទេ សូម្បីតែផលដំណាំរបស់អ្នកជិតខាងក៏ចោរលួចរាល់ថ្ងៃដែរ ។

ដោយសារខឹងនឹងចោរលួចកាប់ចេក និងបេះផ្លែស្វាយរាល់ថ្ងៃពេក គាត់សម្រេចចិត្តដេករង់ចាំ និងពួនលបចាំឃ្លាំមើលបងចោរ លុះនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូអាសង់ដឹកផ្លែចេក១ស្ទង ចេញពីចំការតែម្តង ឃើញដូច្នោះគាត់ជាជនរងគ្រោះ និងអ្នកស្រុកបានតាមជនសង្ស័យ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។

បន្ទាប់មកជនងគ្រោះ និងអ្នកភូមិក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ និងឃាត់ខ្លួនជនសង្ស័យ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យក៏បានសារភាពថា កន្លងមក ខ្លួនបានលួចកាប់ចេកគេយកទៅលក់ជាញឹកញប់ តែគ្មានម្ចាស់ចំការណាចាប់បានទេ លុះចុងក្រោយក៏ត្រូវអស់លក្ខណ៍ត្រឹមលួចកាប់ចេកមួយស្ទោងពីចំការខាងលើនេះតែម្តង ។

ទោះជាយ៉ាងណា នេះជារឿងរ៉ាវមួយ គួរឲ្យចាប់អារម្មណ៌នៅក្នុងសង្គម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1061 នាក់
ខែនេះ :
5312 នាក់
3 ខែនេះ :
22303 នាក់
សរុប :
336841 នាក់