ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បែកធ្លាយថា ដីព្រៃរបស់រដ្ឋយ៉ាងច្រើនត្រូវបានកាប់បំផ្លាញ ក្រោមហេតុផលថា ភូមិចំណាស់កែប្រែមុខមាត់ថ្មី ដី ឈើព្រៃ ត្រូវរលាយជាបណ្តើរៗ
Tue,05 January 2021 (Time 01:39 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 13នាក់)

ថ្មីៗនេះ បែកធ្លាយព័ត៌មានដ៏រំជើបរញ្ជួយចេញពីទឹកដីខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីនេះ ដីព្រៃ ជាច្រើនហិកតា ត្រូវបានកាប់ទន្ទ្រានជាបន្តបន្ទាប់ ដើម្បីជាកម្មសិទ្ធិនៅក្រោយពេលដែលថ្នាក់ដឹកនាំសម្រេចយក ភូមិអ៊ីបុ ពីមុនក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងសែន នៅពេលនេះកាត់ឲ្យចូលក្នុងដែនគ្រប់គ្រងស្រុកបូរីអូរស្វាយសែន ជ័យ វិញ ។

នៅក្រោយពេលដែលមាន ប្រភពរាយការណ៌ជាច្រើនស្នើសុំឲ្យអង្គភាពព័ត៌មានយើងជួយពាំនាំជំរាបជូនថ្នាក់ដឹកនាំ ជ្រាប ជាក់ស្តែងនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារអ្នកយកព័ត៌មានយើងបានចុះទៅដល់ទីតាំងធ្វើ សកម្មភាព ស្ថិតនៅចំណុចក្បាលអូររមៀត ។

ក្នុងសកម្មភាពយកព័ត៌មានដោយផ្ទាល់នេះ ប្រភពពីអ្នកធ្វើសកម្មភាព បានប្រាប់ឲ្យដឹងថា ពួកគាត់ជាមន្ត្រីចូល និវត្តន៌ ហើយកំពុងធ្វើសកម្មភាពកាប់នេះ គឺមានចំនួនដល់ទៅ៨០គ្រួសារឯណោះ ។ ក្នុងនោះដែរពួកគាត់ក៏មិន មែនជាអ្នកចម្ងាយអី្វដែរ និយាយឲ្យចំ គឺជាប្រជាពលរដ្ឋភូមិអ៊ីបុ នេះតែម្តង ដែលខាងសហគមន៍ និងភូមិរៀបចំ បែងចែកឲ្យប្រជាពលរដ្ឋ ក្រោមហេតុផលថា ផ្ទះសំបែងក្នុងភូមិដែលពួកគាត់រស់នៅសព្វថ្ងៃនេះ តែងរងគ្រោះ ដោយសារទឹកភ្លៀងជន់លិច រៀងរាល់ឆ្នាំពេក ។

ដោយឡែកលោកស្រីមេភូមិ អ៊ី បុ ដែលមានឈ្មោះ ម៉ា ផន បានមានប្រសាសន៍ថា ក្នុងអំឡុងខែសីហា ឆ្នាំ ២០១៩ កន្លងមក គណៈកម្មការថ្នាក់ខេត្ត បានសម្រេចកាត់ភូមិមួយនេះ ចេញពីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឲ្យមកចំ ណុះក្នុងស្រុកបុរីអូរស្វាយសែនជ័យ ជាដែនសមត្ថកិច្ចគ្រប់គ្រងវិញ ពីព្រោះថា ទីតាំងភូមិមួយនេះ ស្រុកបុរីអូរ ស្វាយសែនជ័យ គឺជាស្រុកដែលទើបបង្កើតថ្មី។

លោកស្រី ម៉ា ផន មានប្រសាសន៍បន្តថា រឿងកាប់ដីព្រៃ ឬក៏ការចែកដីព្រៃនេះ ក្នុងនាមលោកស្រីជាមេភូមិ លោកស្រីមិនបានដឹងនោះទេ ដោយសារមួយរយៈពេលនេះ លោកស្រីកំពុងតែរវល់ជាមួយនឹងការទប់ស្កាត់ជាមួយ នឹងជំងឺកាចសាហាវ កូវីត19 មិនមានពេលវេលាក្នុងការចុះការពារដីព្រៃនោះទេ ។

ទាក់ទិនទៅនឹងព័ត៌មាននេះ ក្រុមអ្នកសារព័ត៌មាន បានខលទូរស័ព្ទសុំយោបល់ពីលោកអភិបាល ស្រុកបុរីអូស្វាយ សែនជ័យ លោកឆ្លើយតបយ៉ាងខ្លីថា ពេលនេះលោកកំពុងជាប់ប្រជុំ លោកថា រឿងដីធ្លីនេះ ក្នុងនាមលោកជា អភិបាលស្រុក លោកមិនមានសិទ្ធិបែងចែកដីរដ្ឋនោះទេ អញ្ចឹងហើយអ្នកធ្វើសកម្មភាពទាំងនោះ គឺអាចកាប់ ដោយខ្លួនឯងគាត់ ហើយចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះទៅ ដើម្បីយកភាពរួចខ្លួន ប៉ុន្តែទោះជាយ៉ាងណា រូប លោកនឹង រៀបចំកំលាំងចម្រុះរបស់ស្រុក ចូលរួមទាំងបរិស្ថាន ចុះត្រួតពិនិត្យមើល នៅពេលឆាប់ៗនេះ ។

ទោះជាយ៉ាងណា មជ្ឈដ្ឋានជុំវិញក្នុងទឹកដីខេត្តស្ទឹងត្រែងបានលើកឡើងថា អ្នកដែលធ្វើសកម្មភាពទាំងអស់នោះ គឺ អាចត្រឹមតែជាអ្នកស៊ីឈ្នួលគេប៉ុណ្ណោះ ព្រោះតែគេល្បីថា មានទាំងឈ្មួញ មានទាំងមន្ត្រីមួយចំនួន កំពុងសម្លឹងទី តាំងព្រៃមួយនេះគ្រប់គ្រប់ៗគ្នា ក្រោមហេតុផលថា ទីណាកើតកន្លែងប្រជុំជន ទីនោះដីពិតជាឡើងថ្លៃ មិនខាន ។

មជ្ឈដ្ឋានជាច្រើនក្នុងខេត្តស្ទឹងត្រែងនោះ បានលើកឡើងថា ករណីនេះ សូមលោកអភិបាល នៃគណៈអភិបាល ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តស្ទឹងត្រែងទាំងអស់ មេត្តាជួយស្រាវជ្រាវឲ្យបានលំអិតផងទាន ពីព្រោះថា ដីព្រៃច្រើនហិកតា ក្នុងតំបន់នេះ កំពុងបានកាប់រង្គាលជាបន្តបន្ទាប់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1043 នាក់
ខែនេះ :
5294 នាក់
3 ខែនេះ :
22285 នាក់
សរុប :
336823 នាក់