ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន
Sun,31 January 2021 (Time 01:10 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 38នាក់)

ថ្មីៗនេះ មានការត្អូញត្អែ និងលើកឡើងពីប្រជាពលរដ្ឋ សហគមន៍ភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្ត ស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានចុះទៅរបាត និងឃ្លាំមើលទប់ស្កាត់ការពារព្រៃឈើ នៅចំណុច វាលចាហួយ អូរខ្សាច់ បុសខ្នុរ អូគ្រាក់ ។ ក្នុងការល្បាតនេះផងដែរ ក្រុមការងារសហគមន៍ព្រៃឡង់ បានជួបប្រទះការកាប់បំផ្លាញនិងទន្ទ្រានដីព្រៃរង្គាលតែអ្វីគួរឱ្យសោកស្ដាយនោះការបាត់បង់ទៅនេះហាក់បីដូចជាមិនមានមិនមានការឈឺក្បាលវិលមុខពីសំណាក់មន្ត្រីបរិស្ថាននោះអ្វីប៉ុនក្រចកសោះឡើយ ។

ប្រជាពលរដ្ឋ ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទាំងមូលសម្ដែងការមិនពេញចិត្តក៏ដូចជាការព្រួយ បារម្ភ ចំពោះការបាត់បង់ធនធានធម្មជាតិព្រៃឡង់ទាំងមូលនេះ ដែលកំពុងបន្តហិនហោចនេះ ប៉ុន្តែក្នុងឋានៈមន្ត្រី បរិស្ថានមិនខ្វល់ចំពោះការបាត់បង់ធនធានធម្មជាតិ ក៏ដូចជាមិនអើពើក្នុងការបាត់បងព្រៃឡង់ទាំងមូលឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងការចេញចូលក្នុងព្រៃឡង់ដូចជាមានការតឹងតែងណាស់ មន្ត្រីបរិស្ថានហាក់ដូច ជាមិនសប្បាយចិត្តក្នុងការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋខេត្តទាំងបួន ដែលជាប់និងព្រៃឡង់ អាចនិយាយ បានថា ខេត្តសស្ទឹងត្រែង យើងនៅសល់ព្រៃឈើខ្លះ តែមិនប្រាកដថាអាចគង់វង់យូរអង្វែងនោះទេ ពីព្រោះថាឈ្មួញ ទាំងអស់ដែលមកពីខេត្តផ្សេងៗកំពុងតែគៀងគរឲ្យប្រជាពលរដ្ឋកាប់បំផ្លាញយកទៅលក់អោយក្រុមហ៊ុនមួយដែលមានទីតាំងនៅកណ្តាលព្រៃឡង់នេះ តែម្តង ។

បើតាមសំដីរបស់ប្រជាពលរដ្ឋម្នាក់ដែលស្រឡាញ់ព្រៃឈើ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេខ្យល់ដែល គៀងគរប្រមូលឈើចេញពីព្រៃឡង់ក្នុងទីកដីខេត្តត្រែង មិនថាផ្លូវទឹក មិនថាផ្លូវគោក មានរហ័សនាមឈ្មោះ វុធ ជាអ្នកសំរបសម្រួលប្រមូលទិញដាក់តាមទូក យកទៅលក់នៅខេត្តក្រចេះ និងយកទៅលក់ឲ្យក្រុនហ៊ុនធំមួយនៅ កណ្តាលព្រៃឡង់ ។

ទាក់ទិនទៅនឹងព័ត៌មាននេះផងដែរ ប្រជាពលរដ្ឋក្នុងស្រុកសៀមបូក សំណូមពរសុំរូបលោក សាយ សំអាល់ ដែល ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាជួយមើលមន្ត្រីជើងក្រោមរបស់ខ្លួនខ្លះៗផង ពីព្រោះថា បើពុំដូច្នោះទេ ព្រៃឡង់ អាចសល់តែឈ្មោះប៉ុណ្ណោះ ជាក់ស្តែងព្រៃឈើពិតប្រាកដ គឺអាចសល់តែគល់ដើម្បីបង្ហាញសង្គមឲ្យស្រណោះស្តាយ ខ្លោចចិត្ត មិនខាន នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
86 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1088 នាក់
ខែនេះ :
5555 នាក់
3 ខែនេះ :
20100 នាក់
សរុប :
343498 នាក់