ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នោះ...ពិតជាដូចការសន្យាមែន.. នៅថ្ងៃនេះលោកឧកញ៉ា ទេព ភារម្យ បានដោះស្រាយសំណងដីធ្លី ជូនប្រជាពល រដ្ឋភូមិពាមលង្វែក២គ្រួសារ និងត្រៀមដោះស្រាយជូនពលរដ្ឋដែលពាក់ព័ន្ធទាំងអស់នៅសប្តាហ៍ក្រោយ
Fri,29 January 2021 (Time 12:25 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 35នាក់)

ចឹងបានតែថា ពិតជាបុគ្គលដែលមានភាពទទួលខុសត្រូវលើការសន្យារបស់ខ្លួនពិតមែន បើទោះជា បច្ចុប្បន្នរូប លោកឧកញ៉ា កំពុងរងនូវបញ្ហាសេដ្ឋកិច្ចយ៉ាងណាក៏ដោយនោះ គេនៅតែឃើញរូបលោកឧកញ៉ា ទេព ភារម្យ នៅតែឈ្មោះឈ្មុល ដើម្បីស្វែងរកថវិកាមកដោះស្រាយ សំណងជូនប្រជាពលរដ្ឋ ដោយពុំមានការរារែក ។

ជាក់ស្ដែងណាស់ នៅថ្ងៃទី 29 ខែមករាឆ្នាំ 2021នេះ លោកឧកញ៉ា ទេព ភារម្យ បានដោះស្រាយសំណងជូន ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលការចូលរួមទទួលស្គាល់ដឹងឮ ពីលោកមេភូមិពាមលង្វែក និងលោកស្រីមេឃុំ ពញាឮទៀតផង ។

នៅក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ទេព ភារម្យ បានប្រាប់ឲ្យទូរទស្សន៍កែវភ្នែក អាយធីវី ដឹងថា ទាក់ទង ទៅនឹងវិវាទកើតឡើង រវាងប្រជាពលរដ្ឋ ជាមួយនឹងរូបលោកកន្លងមក គឺជារឿងរ៉ាវមួយដែលរូបលោកនឹកស្មាន មិនដល់ ។ លោកថា កន្លងមកលោកបានទិញដីប្រជាពលរដ្ឋនៅក្នុងឆ្នាំ 2007 ដោយរូបលោកបានចំណាយ ថវិកាមួយចំនួនធំ ជូនពួកគាត់ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋម្ចាស់ដីដែលលក់ឲ្យរូបលោកនោះ ជួយពាំនាំ យកនូវឯកសារទីតាំងដីពិតប្រាកដ ពោលគឺលិខិតស្នាមដែលបានទទួលស្គាល់ដោយ អាជ្ញាធររដ្ឋអំណាចស្របច្បាប់ យកមកប្រគល់ឲ្យលោក នោះរូបលោកនិងចាត់ចែងថវិកាជូនគ្រប់ចំនួន ប៉ុន្តែផ្ទុយទៅវិញអស់រយៈជាច្រើនឆ្នាំមក នេះ ប្រជាពលរដ្ឋទាំងអស់នោះហាក់បីដូចជាស្ងាត់ស្ងៀមយ៉ាងចម្លែក ទើបតែនៅប៉ុន្មានថ្ងៃនេះ ស្រាប់តែពលរដ្ឋ ពួក គាត់នាំគ្នាតវ៉ា ដោយមានទាំងបណ្ដាញសារព័ត៌មានជាច្រើនផ្សព្វផ្សាយឲ្យលាន់ទឹកលាន់ដីទៀតផង ដែលជាហេតុ ផលមួយ ធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង ។

ការមិនអស់ចិត្តនេះ លោកឧកញ៉ាបានប្រាប់ថា អស់រយៈពេលដ៏សែនយូរនេះ ហេតុអ្វីបានជាប្រជាពលរដ្ឋ ពួក គាត់មិនព្រមតវ៉ាសើរើ ស្រាប់តែមកតវ៉ានៅពេលនេះ គឺចំពេលដែលសម័យកូវីដ១៩ វាយឡុកគ្រប់កន្លែង ហើយ ជាពេលដែលអ្នកជំនួញជួញប្រែទាំងអស់ជាប់គាំងរឿងសេដ្ឋកិច្ច ក្លាយជាចម្ងល់មួយ ស្រាយមិនចេញសោះ ។

ទោះជាបែបណាលោកឧកញ៉ា ទេព ភារម្យ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ អ្នកដែល អះអាងថា ជាម្ចាស់ដី សូមមេត្តាយកលិខិតស្នាមបញ្ជាក់ដីធ្លីដែលខ្លួនមាន មកដោះស្រាយ ដើម្បីបញ្ចប់បញ្ហា នៅ សប្តាហ៌ខាងមុខនេះ ប៉ុន្តែបើបុគ្គលរូបណាមិនមាន ហើយព្យាយាមសាងបញ្ហាឲ្យកើតឡើង បុគ្គលម្នាក់នោះគឺត្រូវ ក្រុមអ្នកច្បាប់ដែលរូបលោករង់ចាំដើម្បីធ្វើការដោះស្រាយគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
101 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1103 នាក់
ខែនេះ :
5570 នាក់
3 ខែនេះ :
20115 នាក់
សរុប :
343513 នាក់