ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នារីក្មេងៗជាអនីតិជន ដែលធ្លាប់កំដរបំបោសអង្អែលអារម្មណ៌បុរសៗជាភ្ញៀវកន្លងមក នៅពេលនេះ ត្រូវសមត្ថ កិច្ចបង្រ្កាបបាន ម៉ែយ៉ែមជាមេខ្យល់ និងពួកនាងៗហើយ
Fri,29 January 2021 (Time 12:23 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 22នាក់)

ក្លាយជាការចាប់អារម្មណ៌ និងស្រណោះស្តាយ ពីបងៗសុភាពបុរស កុព្វីមួយចំនួន ខណៈដែលពេលទទួលដំ ណឹងច្បាស់នឹងតរចៀកថា ម៉ែយ៉ែម ដែលធ្លាប់តែយល់ពីបំណង់ចំណង់អារម្មណ៌របស់ពួកគាត់កន្លងមកនោះ នៅពេលនេះ គឺត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសជាក់ស្តែងក្នុងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំពួក មីណុំមីនាង នារីក្មេងៗ ឲ្យរួមភេទបម្រើចំណីអារម្មណ៌ជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ) ដោយ បានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និង នារីរងគ្រោះចំនួន ០៧នាក់ ដែលគេដឹងថា ក្នុងនោះនៅជាអនីតិជនចំនួន ០៥នាក់ ។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង ដោយមានការចង្អុលបង្ហាញពីរូបលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាមានការដឹកនាំដោយផ្ទាល់ពីរូបលោក ឧត្តម សេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរង គ្រោះ ក្មេងៗចំនួន៧នាក់ ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុច ភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន០៣
នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និង នារីជនរងគ្រោះ ចំនួន០៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅ ចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមនារីរងគ្រោះបានអោយដឹងថា ភោជនីយ៍ដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅ បំរើភ្ញៀវនៅហាង ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការ ទំនាក់ទំនង តាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះ ពី១៥ឆ្នាំ ១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ដល់ ១៥០$ ចំពោះលុយបានមក គឺត្រូវ អោយទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ។

នេះគឺជាព័ត៌មានដ៏ចាប់អារម្មណ៌មួយសម្រាប់បងៗបុរសៗ ដែលមានបំណងឆីចំណីក្រៅផ្ទះ សូមមេត្តាប្រយ័ត្ន ប្រយែង ក្រែងប៉ះចំថ្ងៃស៊យ គឺថ្ងៃសមត្ថកិច្ចចុះបង្ក្រាបដូចករណីមួយនេះ ស្រួលមិនស្រួល មានមុខបង្ហាញមហា ជន ឲ្យបានឃើញ និងល្បីរន្ទឺ មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
95 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1097 នាក់
ខែនេះ :
5564 នាក់
3 ខែនេះ :
20109 នាក់
សរុប :
343507 នាក់