ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ
Fri,29 January 2021 (Time 12:19 PM)
ដោយ ៖ សួនក្រែង (ចំនួនអ្នកអាន: 41នាក់)

ការណែនាំ នឹងដាក់នូវបទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ នេះ គឺបានលើកនៅក្នុងឧិកាសដែលលោក អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធាច្បាប់ នឹងជំនាញវិជ្ជាជីវះ អ.ហ. ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ សម្រាប់ឆ្នាំ២០២១នាព្រឹក ថ្ងៃ២៩ ខែមករា ឆ្នាំ២០២១នេះ ។

លោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បាន
ធ្វើការកោតសរសើរដល់ នាយ នាយរង នឹងពលអាវុធហត្ថទាំងអស់ ដែលចំណុះអោយខេត្តព្រះវិហារទាំងមូល ដោយមួយរយះកាលកន្លងមក តែងតែបំពេញតួរនាទីភារៈកិច្ចស្នូលរបស់ខ្លួន ចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងកាចុះបង្ក្រាប នឹងបង្កាទប់ស្កាត់បានទាន់ពេលវេលា នៅរាល់បទល្មើសធនធានធម្មជាតិ នឹងជាពិសេសសកម្មក្នុងការចុះបង្ក្រាប ក៏ដូចជាស្រាវជ្រាវវែកមុខសញ្ញាទៅលើករណី បទល្មើសចរាចរក៏ដូចជួញដូរ នូវសារធាតុគ្រឿងញៀនជាដើមនោះ។

ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរទៅដល់មន្ត្រីកងរាជអាវុធហត្ថ ដែលជាសិក្ខាកាម ដែលត្រូវបានបញ្ចប់នឹងបិទវគ្គហ្វឹកហ្វឺននាឪកាសនេះធ្វើយ៉ាងណា ត្រូវយកតួរនាទីក៏ដូចជាមុខជំនាញដែលខ្លួនបានហ្វឹកហ្វឺនទាំងអស់នេះ ទៅបំរើជាតិមាតុភូមិនឹងប្រទេសជាតិ អោយសមជាកងកំលាំងរបស់រាជរដ្ឋាភិបាលការពាររដ្ឋធម្មធុញ នឹងអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នា ។

បន្ថែមពីនោះលោកអភិបាលខេត្តក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កងកំលាំងកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងចូលរួមស្រាវជ្រាវនឹងបង្កាទប់ស្កាត់អោយខានតែបាន នៅរាល់រថយន្តទាំងឡាយណា ដែលបានពាក់ស្លាកលេខខេមរៈភូមិក្លែងក្លាយនោះ ត្រូវបង្ក្រាបអោយខានតែបាន ដោយមិនអាចនឹងអត់អោនអោយបាននោះឡើយ ។

គួរបញ្ជាក់ផងដែរថា បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានអោយដឹងថា វគ្គហ្វឹកហ្វឺនដែលត្រូវបានបិទវគ្គនាឧិកាសនេះ គឺមានរយះពេល២៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ សម្រាប់វគ្គហ្វឹកហ្វឺនសម្រាប់ឆមាសទី១ ដើមឆ្នាំ២០២១នេះ បើតាមការបញ្ជាក់ពីលោកមេបញ្ជាកាថាមានសិក្ខាកាមចូលរួម គឺមានចំនួនរហូតដល់ទៅ៧០នាក់ ។ ក្នុងសិក្ខាកាមចំនួន៧០នាក់ខាងលើ គឺមានសិក្ខាកាមជានារីចំនួន៤នាក់ផងដែរ។

នៅក្នុងចំណោមសិក្ខាកាមទាំង៧០នាក់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននេះ បើតាមការបញ្ជាក់ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារថា សម្រាប់សិក្ខាកាមដែលទទួលបាននិទ្ទេសល្អ គឺមានចំនួន២០នាក់ ស្មើរនឹង២៩% និទ្ទេសល្អបង្គួរ៤០នាក់ ស្មើរ៥៧% នឹង និទ្ទេសមធ្យម១០នាក់ ដែលស្មើរនឹង១៥%ផងដែរ។

លោកបានបញ្ជាក់ទៀតថា ការទទួលបាននូវភាពជោគជ័យនេះ គឺដោយមានការជួយណែនាំចង្អុលបង្ហាញនឹងឧបត្ថម្ភគាំទ្រពីសំណាក់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរៈភូមិន្ទ នឹងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងលោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1100 នាក់
ខែនេះ :
5567 នាក់
3 ខែនេះ :
20112 នាក់
សរុប :
343510 នាក់