ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា
Sat,23 January 2021 (Time 11:07 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 45នាក់)

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅក្នុងស្រុកត្បែងមានជ័យ ទទួលបានអំណោយពីរាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ។

ពិធីប្រគល់អំណោយនេះ បានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋទទួលបន្ទុកបេសកម្មពិសេស នឹងជាប្រធានក្រុមការងាថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តលោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ រួម នឹងអភិបាលរងខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្តជាច្រើនរូបផងដែរ។

ឆ្លៀតនៅក្នុងឧិកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ បានអញ្ជើញមាន ប្រសាសន៏ពាំនាំនូវ ក្តីនឹករលឹក និងសាកសួរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាល កម្ពុជា ដែលជានិច្ចកាល សម្តេចលោកតែងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយ មិនប្រកាន់ពណ៏សម្បុរ ឬ និន្នាការនយោបាយ និយាយជារួម ទីណាមានទុក្ខគឺតែងតែមានមុខលោកជានិច្ច ដោយលោកមិនទុកអោយប្រជាពលរដ្ឋរបស់លោកណាម្នាក់ដាច់ពោះស្លាប់ ដោយសារតែកាអត់បាយ ដោយ រូបលោកបានដឹងមុននោះឡើយ។

ជាមួយគ្នានោះដែរលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ក៏បានលើកឡើងផងដែរ ឆ្លងកាត់ពីសភាពការណ៏មួយដែលសកល លោកបានធ្វើកាកោតសសើរដល់ថ្នាក់ដឹកនាំប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្តេចតេជោ ហ៊ុន សែន នឹងជាពិសេស គឺក្រសួងសុខាភិបាលកម្ពុជាយើងនេះផ្ទាល់តែម្តង ដែលទប់ស្កាត់បានទាន់ពេលវេលា នូវជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩នេះ ចំនុចត្រង់នេះលោកទេសរដ្ឋមន្ត្រីថា ប្រទេសនានានៅលើសកល លោក គឺមានប្រជាពលរដ្ឋបានស្លាប់ដោយសារតែជំងឺកូវីដ១៩នេះមិនតិចនោះឡើយ ដោយឡែកប្រទេសកម្ពុជា របស់យើង មិនមានបងប្អូនប្រជាពលរដ្ឋយើងស្លាប់ ដោយសារតែជំងឺកូវីដ១៩នេះណាម្នាក់ឡើយ។

កត្តាទាំងនេះហើយដែលសបញ្ជាក់អោយឃើញកាន់តែច្បាស់ថា ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ គឺលោកបានខិត្តខំប្រឹងប្រែងជំនះបាននូវឧបស័គ្គរហូតទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំង ពិភពលើករណីការពារព្យាបាលជំងឺកូវីដ១៩នេះ។

ទន្ទឹមនឹងនោះ លោកប្រធានក្រុមការងារថ្នាក់ជាតិ ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាង ណាក៏មិនត្រូវធ្វេសប្រហែសនឹងមើលស្រាលទៅលើជំងឺដ៏កាសាហាវ១នេះបានដែរ ដោយផ្តើមចេញពីយើង ទាំងអស់គ្នា ត្រូវចេះអនាម័យអោយបានជាប្រចាំ លោកថា ជុងវាមិនដែលនឹងភ្លេចកុកនោះឡើយ ចឹងជំងឺនេះ វាក៏ដូចជាជុងនោះដែរ តែបើយើងធ្វេសប្រហែសតែម្តង គឺវីវរធំហើយ។

គួរបញ្ជាក់ផងដែរអំណោយដែលបានប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២០០គ្រួសារក្នុង១គ្រួសារៗទទួលបានអង្ក១បាវ ទឹកសុីអុីវ១យួរ អាវចំនួន១ទឹកបរិសុទ្ធ១កេះ មី១កេះ នឹងថវិការ២ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1096 នាក់
ខែនេះ :
5563 នាក់
3 ខែនេះ :
20108 នាក់
សរុប :
343506 នាក់