ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា
Fri,22 January 2021 (Time 12:50 PM)
ដោយ ៖ លោក សួន ក្រែង (ចំនួនអ្នកអាន: 35នាក់)

នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះ វិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះធម្មសិលាសាលាឆាន់ នៅវត្តពោធិ៍សីលារ៉ាម ហៅវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នឹងដោយមានការអញ្ជើញចូលរួមពីសំ ណាក់ លោកប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា ខេត្ត នឹងអស់លោក លោកស្រី ដែលជាអភិបាលរងខេត្ត នឹងថ្នាក់ដឹកនាំបណ្តាប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្តលោកអាចារ្យសម្រាប់ វត្តលោកតាជី យាយជី នឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ ផងដែរ។

អញ្ជើញមានប្រសាសន៏នៅក្នុងឧិកាសនោះលោក មាស សុភា បេសកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ប្រទេសជាតិមានការរីកចម្រើនទៅបាន ដូចសព្វថ្ងៃនេះ គឺផ្អែកទៅលើវិស័យពីសំខាន់ពីរដែល នឹងត្រូវដើរទទ្ទឹមគ្នា ដោយមិនអាចអត់វិស័យណាមួយនោះបានឡើយ ដោយលោកបញ្ជាក់ថា កាលពីសម័យ៣ ឆ្នាំ ៨ខែ នឹង២០ថ្ងៃ ដែលសម័យខ្មែរក្រហម ដែលពួកគេកាន់កាប់អំណាច ដោយពួកគេបានលុបបំបាត់ចោល នូវវិស័យព្រះពុទ្ធសាសនា កំទេចចោលនូវវត្តអារ៉ាមដែលជាទីកន្លែងសក្ការះបូជា របស់ប្រជាជាតិខ្មែរ ដែលជាអ្នក កាន់ព្រះពុទ្ធសាសនា ដោយទង្វើទមិ្មឡអន្តេរត្ថិរិយ ដ៏ខ្មៅងងឹតទាំងនេះហើយ ដែលនឹងធ្វើឲ្យហេដ្ឋារចនាសម្ព័ន នានាបានក្លាយជាផេះផង់ ដោយបន្សល់ទុកសោដនាកម្មរាប់ម៉ឺនជំពូក រកអ្វីដែលប្រៀបផ្ទឹមពុំបាន សម្រាប់ មនុស្សជាតិនៅលើសកលលោកយើងនេះ។

ដោយផ្តើមចេញពីការដឹកនាំពីបាតដៃទទេ នឹងមានភាពដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើងនេះ ហើយដែលសម្តេច លោកបានចាត់ទុកវិស័យពុទ្ធសាសនា ជាសាសនា របស់រដ្ឋចឹង លោកចាត់ទុកថា វិស័យទាំង២ វាជាអាទិភាពចំបងដោយមិនអាចអត់វិស័យណា១នោះបានឡើយ គឺវិស័យពុទ្ធចក្រ នឹងវិស័យអាណាចក្រនេះហើយ ដោយវិស័យទាំង២នេះត្រូវឲ្យដើរទទ្ទឹមគ្នាជានិច្ច ទើបប្រទេស ជាតិមានការរីកចម្រើនទៅបាននោះ ។

បន្ថែមពីនោះ លោកប្រធានក្រុមកាងារថ្នាក់ជាតិ ក៏បានធ្វើកាផ្តាំផ្ញើរដល់លោកយាយ លោកតានឹងប្រជាពុទ្ធ បរិស័ទធ្វើយ៉ាងណាត្រូវចូលរួមប្រុងប្រយត្ន័ឲ្យបានជានិច្ច ទៅលើករណីជំងឺកូវីដ១៩នេះផ្ទាល់តែម្តង លោកថា បើទោះបីប្រទេសកម្ពុជានៅមិនទាន់មានអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩នេះ ក៏ពិតមែនតែយើងក៏មិនត្រូវ មានការធ្វេសប្រហេស នឹងមើលស្រាលទៅលើជំងឺដ៏កាចសាហាវមួយនេះបានដែរ។

ជាចុងក្រោយលោកប្រធានក្រុមការងារពិសេសថ្នាក់ជាតិ រួមនឹងគណអធិបតីក៏បានចូលបច្ច័យចំនួន៤លាន រៀលនឹងត្រ័យ ជីវរ១ នឹងជូនលោកយាយជីតាជីចំនួន៣០នាក់ ក្នុង១នាក់ៗទទួលបានក្រណាត់ស១ដុំ នឹងថវិកា ចំនួន២ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1083 នាក់
ខែនេះ :
5550 នាក់
3 ខែនេះ :
20095 នាក់
សរុប :
343493 នាក់