ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន
Tue,19 January 2021 (Time 12:50 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 31នាក់)

ថ្មីៗនេះមានការស្នើសុំពីប្រជាពលរដ្ឋ រស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា ពួកគាត់ទាំងអស់គ្នា កំពុងមានការកើតទុក្ខមិនសុខចិត្ត និងក្តៅក្រហាយជាខ្លាំង ជាមួយនឹងក្រុមឡានដឹកដី ដឹកថ្ម ខ្នាតធំៗ ដែលកំពុងតែធ្វើអាជីវកម្ម សប្បាយទៅនឹងការដឹកជញ្ជូនទាំងថ្ងៃទាំងយប់ នៅលើកំណាត់ផ្លូវចាប់ពីចំណុចស្រុក កងពិសី រហូតទៅដល់ចំណុចខេត្តកំពង់ស្ពឺ សឹងតែក្លាយទៅជាផ្លូវនៅនរកទៅហើយ ។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះ គឺចាប់ពីចំណុចផ្លូវលេខ៤១ ចាប់ពីទី រួមស្រុកគងពិសី បំបែកឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺ ឆ្លងកាត់តាមសាលាឃុំស្រង់ កំពុងបានខូចខាតយ៉ាងដំណំ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ ដែលធ្វើដំណើរតាមផ្លូវនេះ រងការប៉ះពាល់សុខភាព យ៉ាងខ្លាំង តាមរយៈការហុយធូលីដី ឱ្យសំពោង និងជង្ហុកធំៗ ទន្ទ្រាំខ្លួន សឹងតែបាកចង្កេះខ្នង នៅពេលដែលធ្វើ ដំណើរឆ្លងកាត់ម្តងៗ ។

ប្រភពពីពលរដ្ឋ លោកបានលើកឡើងថា មិនថាថ្ងៃយប់នោះទេ ក្រុមឡានដឹកដី ដឹកថ្ម គឺកំពុងតែសម្រុកដឹក ជញ្ជូន ហាក់បីដូចជាមិនខ្វល់ខ្វាយទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅលើផ្លូវនេះឡើយ ជាក់ស្ដែងផ្លូវនេះ ផងដែរ ក៏មិនធ្លាប់ឃើញឈ្មួញក្រុមហ៊ុនណា ឬក៏បុគ្គលថ្នាក់ដឹកនាំរូបណា យកទឹកមកស្រោចស្រប់នៅលើ ផ្លូវឡើយ ជង្ហុកក៏កាន់តែខ្លាំង ធូលីដីក៏កាន់តែហុយ ក្នុងនោះបើទោះជាប្រជាពលរដ្ឋជាច្រើនមានការធ្វើតែយ៉ាង ណា ក៏សម្រាប់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន នៅតែមិនមានការយកចិត្តទុកដាក់នៅលើទុក្ខលំបាករបស់ពួក គាត់ដដែល ។

ប្រជាពលរដ្ឋទាំងអស់នោះ សូមសំណូមពរសូមឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាន រូបលោក ស៊ុនចាន់ថុល ជាថ្នាក់នាំផងនោះ សូមមេត្តាជួយមានចំណាត់ការ ឲ្យថៅកែក្រុមហ៊ុនឡានដឹកថ្ម ដឹកដីទាំងអស់នោះ ធ្វើការស្រោចទឹកឲ្យបានញឹកញាប់ផង បើពុំដូច្នោះទេ គឺប៉ះពាល់ដល់សុខភាពរបស់ ប្រជាពលរដ្ឋ ទាំងនៅសងខាងអមផ្លូវ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរខ្លាំងណាស់ ទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1086 នាក់
ខែនេះ :
5553 នាក់
3 ខែនេះ :
20098 នាក់
សរុប :
343496 នាក់