ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើ អត់ច្បាប់មួយកន្លែង នៅកណ្តាលទីរួមស្រុកឆែប
Tue,19 January 2021 (Time 11:33 AM)
ដោយ ៖ លោក សួន ក្រែង (ចំនួនអ្នកអាន: 27នាក់)

ដោយមានការណែនាំ នឹងចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ នឹងដោយមានការសម្របសម្រួលផ្ទាល់ពីសំណាក់លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ នៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ដោយលោកបានដឹកនាំមន្ត្រីសមត្ថកិច្ចចម្រុះស្រុកឆែប ចុះបង្ក្រាបទីតាំង សិប្បកម្មកែឆ្នែឈើអត់ច្បាប់មួយកន្លែង ស្ថិតនៅភូមិឆែប១ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។

បើតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង វុធ សាវី បានអោយដឹងថា ទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់១ កន្លែងខាងលើនេះ មួយរយៈកន្លងមកខាងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ គឺបានចុះធ្វើការណែនាំដើម្បីឲ្យ បញ្ឃប់ធ្វើសកម្មកែឆ្នៃឈើអត់ច្បាប់នេះជាច្រើនលើកច្រើសារ ហើយដែរតែម្ចាស់សិប្បកម្មកែឆ្នៃឈើខាងលើ នេះ នៅតែបន្តរបើកធ្វើទាំងបំពាន ដោយមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរនោះឡើយ។

ម្យ៉ាងវិញទៀតលោកថា ក្រុមឈ្មួញអ្នករកស៊ីបើកសិប្បកម្មកែឆ្នៃឈើខុសច្បាប់ បច្ចុប្បន្ននេះពួកគេមានភាព ឆ្លាតណាស់ ដោយពួកគេដើរប្រមូលទិញឈើដែលគេអារបានហើយដឹកចេញពីព្រៃមកហើយ ដឹកយកមក គរទុកក្នុងផ្ទះ ឬក៏ក្នុងទីតាំងរោងសិប្បកម្មរបស់ពួកគេ ហើយសំអាងនឹងយកលេសថា ទិញយកមកទុកសាង សង់ផ្ទះសំបែងដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែតាមពិតលោកថា រាល់ការលើកឡើងរបស់ក្រុមឈ្មួញរកស៊ីឈើ ទាំងនោះ គឺពួកគេប្រើល្បិចកន្ទេលធំ បន្លំដេក តែប៉ុណ្ណោះ ។

បន្ថែមពីនោះលោកព្រះរាជអាជ្ញារង បានលើកឡើងទៀតថា ដើម្បីរួមចំណែកការពារអភិរក្សព្រៃឈើឲ្យនៅ គង់វង្យ គឺលោកនៅតែបន្តរដឹកនាំកំលាំងចុះបង្ក្រាបនូវរាល់ទីតាំងសិប្បកម្មកែឆ្នៃឈើទាំងឡាយណាដែលមិន មានច្បាប់អនុញាត្តិ នឹងសន្និធិ ផល អនុផលព្រៃឈើ ឲ្យខានតែបានឲ្យបានដូចជាភ្លៀងរលឹមយ៉ាងដូច្នេះដែរ

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលក្នុងការចុះបង្ក្រាបទៅលើទីតាំងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ខាងលើ កំលាំង សមត្ថកិច្ចរបស់លោក បានធ្វើការឹបអូសឈើបានជាង៦ម៉ែត្រគូប នឹងសម្ភារះកែឆ្នៃឈើមួយចំនួនផងដែរ បច្ចុប្បន្នឈើរួម នឹងសម្ភារះដែលជាវត្ថុតាងទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើឆែបដឹក យកទៅរក្សាទុកដើម្បីចាត់ការបន្តរតាមនិតិពិច្បាប់ ។

ជាចុងក្រោយលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា ម្ចាស់សិប្បកម្មកៃឆ្នៃឈើអត់ ច្បាប់ខាងលើ មានឈ្មោះ រត្ន័ ភេទប្រុស មុនសមត្ថកិច្ចរបស់លោក បានចុះដល់ទីតាំងរូបគេបានរត់គេចខ្លួន បាត់ស្រមោលទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1090 នាក់
ខែនេះ :
5557 នាក់
3 ខែនេះ :
20102 នាក់
សរុប :
343500 នាក់