ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ
Sun,17 January 2021 (Time 01:53 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 35នាក់)

សំណង់អនាធិបតេយ្យខុសច្បាប់មួយខ្នង ដែលមានទំហំ៤ម៉x៦ម៉ ដែលជនខិលខូចលួចសាងសង់មួយកន្លែងក្នុង និយាមកាលេខ៥០៤០៦៥ ១៤៥៥៧៥៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ៥២ ក្នុងភូមិសាស្ត្រ នៃភូមិអូរពោធិឃុំរមណីយ៏ស្រុករវៀង ខេត្តព្រះវិហារ ដែលសំណង់អនាធិបតេយ្យ ខាងលើនេះ ត្រូវបានកំលាំងឧទ្យានុរក្យដែនជម្រកសត្វព្រៃបឹងពែរ ចុះរុះរើចេញហើយ កាលពីវេលាម៉ោងប្រ មាណ៨ព្រឹក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ដែលការចុះរុះរើទៅលើសំណង់អធិបតេយ្យដែលក្រុមជន ខិលខូចលួចសាងសង់នៅលើដីតំបន់អភិរក្សខាងលើនោះ គឺបានប្រព្រឹត្តធ្វើឡើងក្រោមការសម្របសម្រួល និង បញ្ជាផ្ទាល់ពីសំណាក់លោក វុធ សាវី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ដោយលោកបានថ្លែងប្រាប់អ្នកសារព័ត៍មាន យើងឲ្យដឹងនៅ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះថា ក្រោយទទួលបានសេចក្តីរាយការណ៍តាមរយះទូរស័ព្ទពីលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ថាមានក្រុមជនខិលខូចមួយក្តាប់តូច បានលួចមកសាងសង់ សំណង់អនាធិបតេយ្យនៅលើដីការពាររបស់បរិស្ថាន ភ្លាមៗនោះ លោកក៏បានស្នើរសុំគោលការណ៍ទៅ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ភ្លាមដោយលោក មិនទុករឿងទាំងនេះឲ្យ អូសបន្លាយពេលយូរ ដើម្បីទុកឲ្យក្រុមឆ្លៀតឧិកាសទាំងនោះ សាងសង់បន្តរបានទៅទៀតនោះឡើយ ។

ក្រោយទទួលបានការឯកភាព ពីសំណាក់លោកប្រធានព្រះរាជអាជ្ញា ទៅលើករណីខាងលើនោះលោកក៏ បានណែនាំអោយមន្ត្រីបរិស្ថាននាំកម្លាំងចុះទៅរុះរើភ្លាមៗផងដែរ។

លោក វុធ សាវី បានថ្លែងបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះទៀតថា ដើម្បីចូលរួម នឹងការពារដីនៅតំបន់ហាមឃាត់ ឲ្យនៅគង់វង្ស ដាច់ខាតត្រូវតែអនុវត្តន៍ទៅតាមច្បាប់ឲ្យបានតឹងរឹងបំផុត ដោយលោកថា មិនអនុញ្ញាតិឲ្យជន ខិលខូច ឬបក្យពួកណា លួចកាប់ឆ្កា រុករានយកដីក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធខុសច្បាប់ជាដាច់ខាត ក្នុង ទិសដៅចូលរួមអភិរក្សការពារតំបន់ហាមឃាត់របស់រដ្ឋឲ្យនៅគង់វង្ស ។

ហើយលោកក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ត្រូវបញ្ឈប់សកម្មភាពការចូលកាប់ឆ្កា រុករានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធតទៅទៀត ព្រោះវាជាអំពើខុសច្បាប់ ដែលនាំឲ្យមានទោសទ័ណ្ឌ ដល់ខ្លួននិងក្រុមគ្រួសារ ។

គួរបញ្ជាក់ផងដែរថា វត្ថុតាំងឈើដែលរុះរើទាំងប៉ុន្មានខាងលើត្រូវបានរឹបអូសយកទៅរក្សាទុកនៅទីចាត់ការ កណ្តាលដើម្បីចង់ក្រងសំណុំរឿងបន្តរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
117 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1119 នាក់
ខែនេះ :
5586 នាក់
3 ខែនេះ :
20131 នាក់
សរុប :
343529 នាក់