ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អុញនោះ ពលរដ្ឋត្អូញត្អែថា យូរៗទៅអភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យជនជាតិវៀតណាម ឈរជើងទិញដំឡូង មីនាំចេញតាមច្រកទ្វារប៉ុស្តិ៧ ផ្តួលរំលំពលរដ្ឋអាជីវករខ្មួនឯង បើតែយ៉ាងនឹងទៅអាជីវករខ្មែរពិតជាដាច់បាយមិន ខាននោះឡើយ
Sat,16 January 2021 (Time 12:49 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 38នាក់)

ប្រជាពលរដ្ឋពិតជាមានអារម្មណ៌តូចចិត្តយ៉ាងខ្លាំង ខណៈដែលពួកគាត់ជាអាជីវករខ្មែរ មិនមានសិទ្ធនាំកសិផល ដំឡូងមីយកចេញទៅលក់តាមច្រកទ្វារប៉ុស្តិ័៧ ដូចក្រុមឈ្មួញជនជាតិវៀតណាម ដោយគេដឹងច្បាស់ថា មេប៉ុស្តិ៍
៧ ដែលគេស្គាល់ថា មានឈ្មោះ សំរិទ្ធ ណយ តែងហាមឃាត់ក្រុមអាជីវករខ្មែរមិនឆ្លងកាត់ ពោលគឺឆ្លងកាត់បាន តែក្រុមឈ្មួញជនជាតិវៀតណាមតែប៉ុណ្ណោះ ។

ប្រភពច្បាស់ការណ៌ បានប្រាប់ឲ្យដឹងថា ដោយហេតុថា លោកមេប៉ុស្តិ៍៧រូបនោះបដិសេដ មិនឲ្យក្រុមពលរដ្ឋអាជី វករខ្មែរនាំទិញឆ្លងកាត់ ក៏ព្រោះតែរូបគេសំអាងថា ក្រុមឈ្មួញវៀតណាម បានទទួលការអនុញ្ញាតពីរូបលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឲ្យប្រមូលដំឡូងមី រួចហើយ ។

ការសំអាងរបស់ក្រុមលោកមេច្រកប៉ុស្តិ៍៧នេះ ត្រូវបានប្រជាពលរដ្ឋអាជីវករ អ្នកទិញដំឡូងមី លើកឡើងថា ក្នុង លិខិត គេមិនបានឃើញថា លោក ស្វាយ សំអ៊ាង ចំណារប្រគល់ច្រកទ្វារប៉ុស្តិ៍៧ ឲ្យទៅក្រុមឈ្មួញវៀតណាមធ្វើ អាជីវកម្មផ្តាច់មុខ ឬក៏ចំណារមិនឲ្យអាជីវករខ្មែរនាំទំនិញចូលទៅវៀតណាមតាមច្រកទ្វារប៉ុស្តិ៍នោះទេ ច្បាស់ ណាស់ នៅក្នុងលិខិតស្នើសុំរបស់ក្រុមឈ្មួញវៀតណាម ក៏ដូចជាចំណារបស់លោក ស្វាយ សំអ៊ាង គឺគេឃើញមាន ត្រឹមតែ ចំណារអនុញ្ញាតឲ្យក្រុមឈ្មួញជនជាតិវៀតណាមប្រមូលទិញដំឡូងតែប៉ុណ្ណោះ ប៉ុន្តែតើអាចមកពីផល ប្រយោជន៌បែបណា ទើបបានជារូបលោក សំរិទ្ធ ណយ ហាមមិនឲ្យពលរដ្ឋដែលជាឈ្មួញខ្មែរនាំកសិផលចេញ
ទៅក្រៅប្រទេស ដូចជនជាតិវៀតណាម បែបនឹង ។

ការដែលរូបលោកមេច្រកប៉ុស្តិ័៧ ឈ្មោះ សំរិទ្ធ ណយ ហាមឃាត់ពលរដ្ឋខ្មែរយ៉ាងនេះ គឺធ្វើឲ្យ ពលរដ្ឋអាជីវករខ្មែរ ដឹកទំនិញដែលប្រមូលបាន នាំចេញតាមច្រកទ្វារដូង៧ដើម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានគម្លាតគ្នារាប់ រយគីឡូម៉ែត្រ ពីទីតាំងប្រមូលផល ពោលគឺអភ័ព្វ គ្មានសំណាងដូចជាជនជាតិវៀតណាមសោះនោះទេ ។

ប្រភពព័ត៌មាននោះបានលើកឡើងថា តើឯណាទៅពាក្យថាទីផ្សារសេរីដែលសម្តេចតេជោ សែន ដែលតែងលើក ឡើងថា នឹងផ្តល់ឲ្យរាស្ត្រខ្មែរនោះ ហើយទង្វើអស់លោកមន្ត្រីថ្នាក់ក្រោមយ៉ាងនេះ តើឯណាទៅពាក្យថា មន្ត្រីរាជ ការជាអ្នកបម្រើរាស្ត្រ និងជាពិសេសអភិក្រមទាំង៥របស់សម្តេច ដែលប្រកាសឲ្យក្តែងៗនោះ ទៅណាបាត់ហើយ ។
ទាក់ទិនព័ត៌មាននេះ អង្គភាពព័ត៌មានយើង មិនអាចសុំការបំភ្លឺរូបលោក សំរិត ណយ មេប៉ុស្តិ៍៧ បាននៅឡើយ
ទេ ក្នុងថ្ងៃនេះ ដោយឡែកប្រភពពីប្រជាពលរដ្ឋ សំណូមពរសុំដល់សម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាជួយមានចំណាត់ការ ដាក់ការចុះពិនិត្យមន្ត្រីថ្នាក់ក្រោម ក៏ដូចជាជួយឲ្យពួកគាត់បានធ្វើចរាចរទៅផ្សារ សេរីផង ដើម្បីការអភិវឌ្ឍន៌ ក្នុងរដូវកូវីដនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
109 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
1111 នាក់
ខែនេះ :
5578 នាក់
3 ខែនេះ :
20123 នាក់
សរុប :
343521 នាក់