ពិតជាគួរឲ្យបារម្ភយ៉ាងខ្លាំង បើទោះជាសមត្ថកិច្ចព្យាយាមការពារទប់ស្កាត់ ក៏ដូចជាទប់ស្កាត់យ៉ាងណានោះ ផ្ទុយៅវិញ ទឹកដីកម្ពុជា ក្រុមឈ្មួញទុច្ចរិត នៅតែព្យាយាមលួចបង្ហូរចូលនូវគ្រឿងញៀនឲ្យធ្វើចរាចរនៅលើទឹកដីកម្ពុជាដដែល ។ ជាក់ស្តែងកាលពីវេលាម៉ោង០៨ និង១០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង និងមានការមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបមេក្លោងជួញដូរថ្នាំញៀន នៅចំណុច ស្ពានទី២ (ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង ចម្ងាយប្រមាណជិត២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល។បើតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា: ជនសង្ស័យជាជនជាតិឡាវ ២នាក់ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួន និងចាប់យកវត្ថុតាងថ្នាំញៀន៤១កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ប្រមាណ៤១គីឡូក្រាម ដែលជនល្មើសទម្លាក់ទុកក្នុងព្រៃ។សមត្ថកិច្ចបញ្ជាក់ថា: ករណីនេះកម្លាំងBLO បានសហការជូនព៌ត័មានទៅកម្លាំងជំនាញរបស់ ភាគីឡាវ ដើម្បីស្រាវជ្រាវឃាត់មេក្លោង និងគូរកន ដែលរត់គេចហើយភាគីឡាវក៏បានសហការ ឃាត់ខ្លួនជនសង្ស័យទាំងពីរ មកប្រគល់ឲ្យសមត្ថកិច្ចយើងនៅចំណុច ច្រកទ្វារអន្តរជាតិកម្ពុជាឡាវ ដើម្បីបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី ។នេះគឺជារឿងរ៉ាវ និងជាក្តីបារម្ភមួយរបស់ពលរដ្ឋនៅក្នុងសង្គម ដោយហេតុថា ក្រុមឈ្មួញ នៅតែសម្លឹងឃើញទឹកដីដ៏បវររបស់យើង ដើម្បីលួចលាក់ឆ្លងដែនយកមកចែកចាយ ដែលពលរដ្ឋជាច្រើន សំណូមពរ សុំថ្នាក់ដឹកនាំ មេត្តាពង្រឹងការទប់ ស្កាត់ ដើម្បីសេចក្តីសុខសាន្តរបស់សង្គមយើងផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាជនសហគមន៍ព្រៃឈើក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងតែអស់សង្ឃឹមជាមួយមន្ត្រីបរិស្ថានព្រៃឡង់ខេត្ត ស្ទឹងត្រែង មិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនរបស់ខ្លួន (ច័ន្ទ សុខណេង)
អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបានទៅ រថយន្តដែលពាក់ស្លាកលេខ.ខ.ម.ក្លែងក្លាយ (សួនក្រែង)
គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់សិបតោន ត្រូវបានសមត្ថកិច្ច បង្ក្រាប នៅក្នុងខណ្ឌច្បារអំពៅ (ចាន់ថន)
ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)
លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)
វីដែអូ
ចំនួនអ្នកទស្សនា