ព្រោះតែការក្រខ្សត់នឹងការខ្វះខាត ពលរដ្ឋទីទាល់ក្រម្នាក់បានមានជំងឺប្រចាំកាយអស់រយៈពេលជាង២ឆ្នាំ មិនអាច ព្យាបាលបាន ស្ថិតនៅក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំង ជាក់ស្តែងណាស់ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១នេះ មូល និធិមនុស្សធម៌ របស់ស្ថានីយ៌ទូរទស្សន៍ កែវភ្នែក អាយធីវីអនឡាញ ដែលដឹកនាំដោយលោកយាយ យិន សុខុន បានធ្វើការនិមន្តព្រះសង្ឃឆាន់ចង្ហាន់ ក៏ដូចជាសូត្រធម៌ ជូនដល់ម្នាក់នោះ ដោយសង្ឃឹមថា អាចនឹងកាត់បន្ថយការស្មុគ្រស្មាញ និងជួយឲ្យរូបគាត់មានសភាពធូស្បើយខ្លះៗឡើងវិញ ។អ្នកជំងឺដែលកំពុងរងនូវទុក្ខលំបាកប្រចាំកាយអស់រយៈពេលជាង២ឆ្នាំមកនោះ រូបគាត់មានសភាពក្សត់ក្រ ខ្វះ ខាតលុយកាក់ សម្រាប់មើលខ្លួនយ៉ាងខ្លាំង ដោយសូមអំពាវនាវស្នើសុំដល់សប្បុរសជន ទីជិតឆ្ងាយទាំងអស់ មេត្តា ជួយយកអាសារដល់រូបគាត់ ព្រោះនៅពេលនេះ រូបគាត់មិនមានអ្វី ជាទីពឹងនោះទេ ។ លោកយាយ យិន សុខុន បានប្រាប់ឲ្យដឹងថា សម្រាប់លោកយាយផ្ទាល់ ក៏ដូចជាមូលនិធិមនុស្សធម៌ របស់ស្ថា នីយ ទូរទស្សន៍កែវភ្នែក មានលទ្ធភាពត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺ មូលនិធិមនុស្សធម៌មួយនេះ បង្កើត ឡើង ក្រោមការស្ម័គ្រចិត្តរួមគ្នា ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ក៏ដូចជាជួយដល់ពលរដ្ឋទី ទ័លក្រមួយចំនួន ទៅតាមលទ្ធភាពដែលក្រុមការងារមានប៉ុណ្ណោះ ដោយឡែកតែការខ្វះខាតណាដែលមានសភាពធំដុំ កម្មវិធីមនុស្សធម៌មិនអាចជួយដល់ពួកគាត់ទាំងស្រុងបាននោះឡើយ ។ លោកយាយបានបន្តថា សង្ឃឹមថាព័ត៌មាន និងរូបភាពវីដេអូទាំងឡាយនេះ អាចបានការជួយពីបងប្អូន ញាតិមិត្ត អ្នកនិយមសង្គមហ្វេសប៊ុកទាំងអស់ ដែលតែងមានទឹកចិត្ត ជួយដល់អ្នកជំងឺ ដែលកំពុងរងនូវទុក្ខលំបាកជាខ្លាំងនោះ ដើម្បីឲ្យគាត់ រួចផុតពីជំងឺដ៏កាចសាហាវទាំងឡាយទាំងពួង នេះផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)
លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)
ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)
ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)
គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)
វីដែអូ
ចំនួនអ្នកទស្សនា