ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បែកធ្លាយការរិៈគន់ និងក្តៅក្រហាយយ៉ាងខ្លាំង ខណៈដែលលោកអាជ្ញាធររដ្ឋអំណាចមូលដ្ឋានស្ងាត់ស្ងៀម ក្រុមរថយន្តដឹកដីខ្នាតយក្សរបស់ក្រុមឈ្មួញដឹកដីលក់ឲ្យហុយសំពោង រំចានដល់ការរស់នៅពួកគាត់ គ្មានថ្នាក់ដឹកនាំអើពើ
Fri,01 January 2021 (Time 01:47 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 17នាក់)

ផ្តើមបែកធ្លាយការរិៈគន់ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យកម្មវិធីផ្សាយ ទូរទស្សន៌កែវភ្នែកអាយធីវី ដឹងថា នៅពេលនេះ ពួកគាត់កំពុងមានទុក្ខព្រួយយ៉ាងខ្លាំង ពីការរស់នៅ ប៉ុន្តែសម្រាប់អស់លោកដែលជាអាជ្ញាធរថ្នាក់ដឹកនាំមូលដ្ឋាន គឺហាក់បីដូចជាមិនអើពើ និងសោះអង្គើយសម្រាប់ពួកគាត់យ៉ាងខ្លាំង ដោយនៅតែបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកអាចម៌ដីទាំងអស់នោះ ធ្វើសកម្មភាពដឹកអាចម៌ដីលក់ ដោយមិនព្រមស្រោចទឹក ធ្វើឲ្យធូលីដីហុយឲ្យសំពោងពេញទីលំនៅរបស់ពួកគាត់ទៀតផង ។

ថ្មីៗនេះ មានសេចក្តីរាយការណ៌ចេញពីឃុំពោធិ៍ម្រាល បានប្រាប់ឲ្យដឹងថា នៅពេលនេះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិស្រែខ្ញែ ភូមិចំបក់រុនខាងត្បូង និង ភូមិចំបក់រុនខាងជើង ក្នុងឃុំពុំពោធិ៍ម្រាល ស្រុកបសេដ្ឋ កំពុងមានទុក្ខជាខ្លាំង ខណៈដែលក្រុមឈ្មួញរកស៊ីដឹកអាចម៌ដីលក់ដើម្បីធ្វើមានធ្វើបានប្រយោជន៌ផ្ទាល់ខ្លួន ដែលគេស្គាល់ថា ថៅកែអាជីពជើងខ្លាំងនោះ មានឈ្មោះ សុខ គីម កំពុងតែឆ្ងាញ់ទៅនឹងមុខរបរដ៏កាក់កបរបស់ខ្លួនយ៉ាងគក្រឹកគគ្រេង ក្លាយជាហេតុដែលបង្កការក្តៅក្រហាយ និងរំខានដល់សេចក្តីសុខ របស់ពួកគាត់យ៉ាងខ្លាំង ។

សេចក្តីរាយការណ៌នោះ បានបន្តថា ប្រជាពលរដ្ឋស្ទើរតែលែងមានសេចក្តីសុខ ព្រោះតែពេលថ្មីៗមិនប៉ុន្មានថ្ងៃនេះ សកម្មភាពក្រុមឈ្មួញនាយរកស៊ីជីក និងដឹកអាចម៌ដីលក់នេះ ហាក់ចម្លែកប្លែកខុសពេលមុនជាខ្លាំងណាស់
ពោលគឺបែរជាបង្កើនសកម្មភាព រថយន្តខ្នាតយក្សទាំងអស់ដឹកអាចម៌ដីលក់ ឲ្យដូចហ្វូងសត្វគោ ឲ្យពពាក់ពពូន ឲ្យហុយសំពោងបន្តកន្ទុយគ្នា ធ្វើឲ្យការហូបចុកចំណីអាហាររបស់ពលរដ្ឋក្នុងមូលដ្ឋានលែងបានឆ្ងាញ់ពិសារដូចពេលមុនតែម្តង ។

ក្រុមឈ្មួញដែលំពុងសប្បាយយ៉ាងឆ្ងាញ់ដៃ ក្នុងការកាយអាចម៌ដីលក់នេះ គឺធ្វើសកម្មភាពនៅទីតាំងត្រពាំងរួមមួយ ស្ថិតនៅក្នុងភូមិចំបក់រុនខាងជើង ដោយចែកចាយនៅតាមបណ្តាភូមិផ្សេងៗក្នុងឃុំពោធិ៍ម្រាល ប៉ុន្តែពួកគេមិនបាន ស្រោចទឹកលើផ្លូវ ជាហេតុដែលធ្វើឲ្យហុយដីពេញផ្ទះសម្បែង និងប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។

ប្រជាពលរដ្ឋជាច្រើនបានដាក់មន្ទិលសង្ស័យលើអាជ្ញាធររដ្ឋអំណាចមូលដ្ឋានភូមិឃុំ ថា ទីតាំងកាយអាចម៌ដីស្ទើរ តែដល់ក្បាលប្រេតទៅហើយ ក៏ដូចជាបង្កការរំខានដល់ប្រជាពលរដ្ឋជាច្រើននោះ អាចមានប្រយោជន៌ណាខ្លះ ជូនមន្ត្រីភូមិឃុំ ហើយមើលទៅ ទើបបានជាអាជ្ញាធរភូមិឃុំ មិនធ្វើការហាមឃាត់ សកម្មភាពបង្កហានីភ័យនានា ពីក្រុមឈ្មួញរកស៊ី ដឹកអាចម៌ដីលក់ ដើម្បីសេចក្តីសុខរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លះៗ ក្លាយជាពាក្យនិយាយតៗគ្នាថា តើត្រពាំងរួម ដែលកាយស្ទើរក្លាយទៅជាបឹងដ៏សែនយូរឆ្នាំនេះ លុយថ្លៃអាចម៌ដីទាំងអស់នោះ តើរដ្ឋអំណាចមូលដ្ឋាន អាចមានពាក់ព័ន្ធទទួលលាភជ័យ ដែរ ឬក៏យ៉ាងណា ?

ទាក់ទងទៅនឹងការខ្វល់ខ្វាយរបស់ពលរដ្ឋនេះ ពួកគាត់សំណូមពរ សូមលោក វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តា ជួយពិនិត្យដល់ទុក្ខលំបាក់របស់ពួកគាត់ទាំងអស់គ្នាផង ។

សម្រាប់ព័ត៌មាននេះផងដែរ អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកមេឃុំពោធិ៍ម្រាល ក៏ដូចជារូបលោកអភិបាលស្រុកបសេដ្ឋ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1045 នាក់
ខែនេះ :
5296 នាក់
3 ខែនេះ :
22287 នាក់
សរុប :
336825 នាក់