ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
មន្ត្រីស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តម្នាក់ បើករថយន្តស៊េរីទំនើប បុកស្លាប់មនុស្សម្នាក់និងរបួស ២ នាក់ ផ្អើលខេត្តស្ទឹង ត្រែង
Mon,11 January 2021 (Time 12:19 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 25នាក់)

មន្ត្រីបម្រើការនៅជញ្ជីងអូរពងមាន់ម្នាក់បើកឡាន Rang Rover ក្នុងល្បឿនលឿនប្រលះម៉ូតូសន្តោងរម៉កពីក្រោយ ពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងយ៉ាងអណោចអាធ័ម២នាក់ទៀត រងរបួសធ្ងន់ស្រាល
កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ៧ អាចបង្កឡើងដោយរថយន្តរ៉ង់រ៉ូវែស្លាកលេខភ្នំពេញ 2a k6925 បើកបរដោយឈ្មោះ ជឹម សារិន ភេទប្រុស អាយុ 38 ឆ្នាំ ជាមន្ត្រីស្ថានីយ៌ថ្លឹងរថយន្ត អូរពងមាន់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
បើកបរពីទិសខាងជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ ៧អា មកដល់ចំណុចហួសផ្លូវបំបែកចំការម៉ៃសាក់ ចាស់បានបុកម៉ូតូ សណ្តោងរម៉កបើកបរស្របទិសគ្នា ពេញទំហឹង ។

ស្របពេលនោះដែរ មានររថយន្តមួយគ្រឿង បើកបញ្ច្រាសទិសគ្នាបានបុករះបន្ថែម ក្នុងករណីបុករះបន្តគ្នានេះ ដែរ បើយោងតាមរបាយការណ៍ប៉ូលិសចរាចរណ៍ ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ ហាស យ៉ត អាយុ ៣៣ឆ្នាំ ទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរលក់អីវ៉ាន់តាមរម៉ក
ចំណែករថយន្តយីឌុបមួយគ្រឿង ទៀតដាក់លេខ PRV 0033 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ និងអ្នក រួមដំណើររបួសស្រាលម្នាក់ក៏មិនបានស្គាល់អត្តសញ្ញាណដូចគ្នា ។

បច្ចុប្បន្នហើយរថយន្តបង្កត្រូវបានយកមកទុកនៅស្នងការដ្ឋានខេត្តស្ទឹងត្រែង រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ជនរងគ្រោះដែលបានស្លាប់ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ និងអ្នករបួសដែលជាប្រ ពន្ធជនរងគ្រោះស្លាប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ចំពោះជនបង្កដែលជាមន្ត្រី ជញ្ជីងអូរពងមាន់ ដែលមានទីតាំងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដាក់មេប្រូច អាចនឹងរត់រកការអន្តរាគមន៍ហើយមើលទៅ នេះបើតាមការលេចឮ ការនិយាយតៗគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ២០០គ្រួសារ នៅស្រុកត្បែងមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិ បាលកម្ពុជា (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស សុភា បេសកកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារថា ប្រទេសជាតិមានការីកចម្រើនទៅ បាន គឺផ្អែកលើវិស័យពីរ ដើរទទ្ទឹមគ្នា (លោក សួន ក្រែង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋស្រែកទៀតហើយ កំណត់ផ្លូវមួយខ្សែ ស្ទើរតែក្លាយទៅជាផ្លូវនរក សំណូមពរដល់រដ្ឋមន្ត្រីក្រសួងសាធា រណៈការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអើពើពិនិត្យផងទាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជអជ្ញារងខេត្តព្រះវិហារ បញ្ជាឲ្យមន្ត្រីបរិស្ថាន រុះរើសំណង់ខុសច្បាប់មួយកន្លែង ដែលសាងសង់លើតំបន់ ការពារ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាង៤១គីឡូក្រាម ហក់ឆ័ត្រឆ្លងដែនចូលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗជនជាតិឡាវ២នាក់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
182 នាក់
សប្តាហ៍នេះ :
1055 នាក់
ខែនេះ :
5306 នាក់
3 ខែនេះ :
22297 នាក់
សរុប :
336835 នាក់