ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម
Wed,20 October 2021 (Time 05:39 PM)
ដោយ ៖ ដារា (ចំនួនអ្នកអាន: 448នាក់)

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា កសិករមួយចំនួនដែលមិន បានទទួលសេវាកសិកម្មកន្លង មក ដោយសារមូលហេតុធំៗមួយចំនួន ដែលទាមទារឱ្យប្រជាកសិករមានការយោគ យល់ និងថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា មូលហេតុបានជាកសិករមួយចំនួនមិនបានទទួលសេវាកសិកម្មកន្លងមក រួមមាន ៖ ចំនួនភ្នាក់ងារផ្សព្វ ផ្សាយកសិកម្មនៅថ្នាក់ខេត្តមានចំនួនតិចដែលធ្វើឱ្យការផ្តល់សេវាកម្មដល់កសិករចំនួន ៣ ៥៥៣ ០២១ គ្រួសារ មិនគ្រប់គ្រាន់ និងមិនទាន់ពេលវេលា ។ សមត្ថភាព និងជំនាញរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅមូលដ្ឋាននៅមានកម្រិត ក្នុងការចែករំលែកព័ត៌មានចំណេះដឹង និងបច្ចេកទេសកសិកម្មដល់កសិករ ។
ឯកឧត្តមបានបន្តថា កសិករភាគច្រើនជាកសិករដែលមានវ័យចំណាស់ មិនទាន់បានចងជាបណ្តុំ ឬសហគមន៍កសិកម្មនៅឡើយ ហើយមិនអាចប្រើ ប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងបច្ចេកទេសកសិកម្មផ្សេងៗ ។ ម្យ៉ាងទៀត សេវាអ៊ីនធឺណេត មិនទាន់បានគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយនៅឡើយ ។
ឯកឧត្តមបានបន្តទៀតថា ជំងឺបញ្ហាកូវីដ-១៩ ក៏ជាបញ្ហាចម្បង បានធ្វើឱ្យរាំងស្ទះនូវសកម្មភាពផ្សព្វផ្សាយមួយចំនួន ដែលរួមមាន៖ ការបង្កើននូវសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពសេវាកម្ម បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនកសិករ ។ ការចុះតាមដាននិងជំរុញការអនុវត្តកសិករមានការខកខានដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងពុំអាចជួបជុំជាមួយកសិករបានញឹកញាប់ ។ មិនអាចចុះផ្សព្វផ្សាយដល់កសិករទូទាំងប្រទេស ជាពិសេសសហគមន៍ ឬបណ្តុំកសិករនានាទាន់ពេលវេលា ។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈនេះហើយ ទើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តកសិករឱ្យមានការប្រើប្រាស់សេវាកម្មផ្សព្វផ្សាយបច្ចេក ទេសកសិកម្ម តាមរយៈប្រព័ន្ធអេឡិចត្រូនិក ហើយការចូល រួមសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជន លើការវិនិ យោគសេវាកម្មផ្សព្វផ្សាយកសិកម្ម គឺពិតជាមានសារ សំខាន់ណាស់ និងត្រូវជំរុញបន្ថែមទៀតជាចាំបាច់។
សូមបញ្ជាក់ថា សេវាកសិកម្មរបស់ក្រសួងកសិកម្មគឺមានគោលបំណងជួយកសិករឱ្យចេះចងក្រងគ្នាជាបណ្តុំសហ គមន៍កសិកម្ម ការស្វែងរកទីផ្សារ និងងាយស្រួលក្នុងការទទួលបានព័ត៌មានចំណេះ ដឹង និងបច្ចេកទេសកសិកម្មផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1331 នាក់
ខែនេះ :
6417 នាក់
3 ខែនេះ :
19507 នាក់
សរុប :
559402 នាក់