មន្ត្រីសាលាខេត្តព្រះសីហនុ ចំនួន ៦រូប ត្រូវបានប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច នារសៀលថ្ងៃ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។ តាមសេចក្តីប្រកាសតែងតាំង និងផ្លាស់ប្ដូរភារកិច្ចមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ចំនួន ០៦រូប មានដូចជា ១.លោកស្រី សៅ ចណ្ណា ត្រូវបានផ្ទេរភារកិច្ច ពីអនុប្រធានច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត មកជានាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត។២.លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការ នៃទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានផ្ទេរភារកិច្ច មកជាអនុប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត។៣.លោក អ៊ុក សារ៉ាយ អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានផ្ទេរភារកិច្ច មកជាប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការ។៤.កញ្ញា ម៉ាន់ ស្រីពេជ្រ ត្រូវបានតែងតាំងជាអនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ។៥. លោក វណ្ណ សោតានុត ត្រូវបានតែងតាំង ជាអនុប្រធានការិយាល័យវិនិយោគ នៃទីចាត់ការផែនការវិនិយោគ។ ៦.លោក ណាំ វិសាល ត្រូវបានតែងតាំង ជាអនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត។លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តមានប្រសាសន៍ថា ការផ្លាស់ប្ដូរតួនាទីភារកិច្ចរបស់មន្ត្រី មិនមែនមានន័យថា ធ្វើខុស ឬគ្មានសមត្ថភាពបំពេញការងារនោះទេ ការផ្លាស់ប្ដូរក្នុងគោលបំណងទាញយកមន្ត្រីដែលមានសក្តានុពល ចំណេះដឹង សមត្ថភាព បទពិសោធ ន៍ និងទេពកោសល្យ ដើម្បីមានឱកាសទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀតពីទីចាត់ការ អង្គភាពនានាក្នុងស្ថាប័នរបស់យើង។ ដើម្បីឈានទៅរកការជួយគាំទ្រ និងការលើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការបំពេញការងារក្នុងស្ថាប័នថ្នាក់ក្រោមជាតិ ស្របតាមចក្ខុវិស័យ នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ដូច្នេះអស់លោក លោកស្រី ដែលទទួលបានការតែងតាំងឬផ្លាស់ប្ដូរមុខតំណែងថ្មីនាពេលនេះ ត្រូវខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យប៉ិនប្រសប់ផ្ទាល់ខ្លួន ដោយលើកកម្ពស់គុណភាពការងារ និងត្រូវបន្តពង្រឹងខ្សែគណនេយ្យភាពផ្ទៃក្នុងរបស់ខ្លួន ។ ពិសេសត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន និងការផ្ដល់សេវារហ័សប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ បាននិងកំពុងរៀបចំកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា