ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន
Tue,08 September 2020 (Time 11:39 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 38នាក់)

ចឹងបានតែថា ពិតជាទំនេមែន សុខៗយុវជនម្នាក់ បានយកប្រាសាទអង្គរវត្តដែលជានិមិត្តរូបរបស់ខ្មែរ យកទៅ ប្រមាថ៌ថាមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហាជនចាប់ផ្តើមផ្ទុះកំហឹងឲ្យឆេះមេឃ និងទាមទាសុំឲ្យអ្នកច្បាប់ ជួយ តាមរកមុខរូបជនជាបន្ទាន់ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយនៅទីបំផុតនេះ យុវជនរូបនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានមែន ។

សេចក្តីរាយការណ៌មួយបានបញ្ជាក់ថា នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយ នឹងនគរបាលស្រុកតំបែរ ចុះធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលបានចេញវិដេអូបង្ហោះថា ប្រាសាទអង្គរវត្តមិន មែនជារបស់ខ្មែរយើង ។

យុវជនដ៏ព្រហើននេះ មានឈ្មោះ ញ៉ែល ភារី មានទីលំនៅរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ បានធ្វើការបង្ហោះវីដេអូនៅបណ្ដាញសង្គមតិកតុក ដោយបានអះអាងថា ប្រាសាទអង្គរ គឺមិន មែនជារបស់ខ្មែរទេ ដែលការបង្ហោះវីដេអូនិយាយស្ដីបែបនេះ បានធ្វើឲ្យមហាជនពាសពេញផ្ទៃប្រទេសសម្ដែងការមិនពេញចិត្ត និងក្តៅក្រហាយជាខ្លាំង ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ យើងនៅមិនទាន់ដឹងថា យុវជនខាងលើនេះ សមត្ថកិច្ចនិងត្រូវចាត់ការ បែបណានៅឡើយទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
410 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2150 នាក់
ខែនេះ :
5400 នាក់
3 ខែនេះ :
13834 នាក់
សរុប :
306868 នាក់