ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ
Sat,05 September 2020 (Time 06:34 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 66នាក់)

ជនសង្សយ័ជនដែលជាជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន
ពាក់ពន្ធ័បទល្មើសជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបាននូវវត្ថុតាងសារ ធាតុញៀនច្រើនមុខ ដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននៅក្រុម៦ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ។

បើលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យ ដែលជាជនជាតិចិនចំនួន២នាក់នោះ រួមមានៈ ទី១. ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី២. ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ម្សៅពណ៌សប្រភេទខេ ១៣កញ្ចប់ ម្សៅសថ្លាចំនួន ៤៣ កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៤៩គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតងចំនួន ២៩គ្រាប់ ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន ១៦កញ្ចប់ ទូរស័ព្ទចំនួន ២គ្រឿង ម៉ូតូចំនួន១គ្រឿង និង សម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។

ជនសង្ស័យទាំងពីរនាក់ កម្លាំងការិយាល័យជំនាញកំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះ សីហនុ ដើម្បីបន្តនីតិវិធី បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម យ៉ាងមិញដើម្បីសេចក្តីសុខ សុភមង្គលនៅក្នុងគ្រួសារ សូមបងប្អូនជៀសឆ្ងាយ ពីគ្រឿងញៀនទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

វត្តវិមានតេជៈ ហៅវត្តស្រះចក ក្រោមការដឹកនាំ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការ វត្ត សមិទ្ធិផលជាច្រើនត្រូវបានកើតឡើងជាបន្តបន្ទាប់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ចង់ចំណេញដាច់ចំណង ទីតាំងហាងម៉ាស្ស៉ាដែលកំពុងពេញនិយមមានសេវាចម្លែកៗ តម្លៃចាប់ពី១០០ដុល្លា ដល់ ទៅជិត៣០០ដុល្លា នៅពេលនេះសមត្ថកិច្ចបង្ក្រាបបាត់.. ស្រេចម៉ង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រង់ចាំមើលទាំងអស់គ្នា តើរាជរដ្ឋាភិបាលមានចំណាត់ការបែបណា ចំពោះក្រុមជនមួយចំនួន តែងនាំគ្នាបន្លំ ក្លែងធ្វើជាសង្ឃ ដើរបោកប្រាសមនុស្សបិណ្ឌបាត ប្រមូលលុយឲ្យខ្លួនធ្វើមានធ្វើបាន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

តើគួរឲ្យរិៈគន់ ឬក៏លើកសសើរ ខណៈដែលសមត្ថកិច្ចសម្រេចនាំយកហ្វូងសត្វគោ ប្រមាណជាង៥០ ក្បាល យកទៅរក្សាទុកក្នុងទ្រុង ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនមកអប់រំ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឆែកឆេរកឃើញ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
289 នាក់
ម្សិលមិញ :
295 នាក់
សប្តាហ៍នេះ :
2074 នាក់
ខែនេះ :
8441 នាក់
3 ខែនេះ :
21455 នាក់
សរុប :
324413 នាក់