ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថចូលសោធន និវត្តន៍ ចំនួន១៩នាក់
Sat,05 September 2020 (Time 05:26 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 41នាក់)

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំនួន ១៩នាក់ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្ត នៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសម្បទា។

ថ្លែងក្នុងឱកាសជួប សំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា សាកសួរសុខទុក្ខ នឹករលឹក ដល់និវត្តន៍ជនទាំងអស់ និងបានណែនាំ ពួកគាត់ ត្រូវគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ក្រោយពីបានចូលសោធននិវត្តន៍នាពេលនេះ ហើយត្រូវ ផ្តល់លេខទូរសព្ទផ្ទាល់ខ្លួនងាយស្រួលក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារ អាវុធហត្ថ។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា និវត្តន៍ជន ដែលមានទុក្ខកង្វល់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាពត្រូវ ការឲ្យជួយ ត្រូវតែទំនាក់ទំនងមកអង្គភាពជាបន្ទាន់ ក្នុងនាមលោកឧត្តមសេនីយ៍ឯក ជាមេបញ្ជាការ លោកបាន សន្យាថា នឹងជួយដោះស្រាយ ឧបត្ថម្ភតាមលទ្ធភាពដោយមិនបណ្តែតបណ្តោយឲ្យកម្លាំងក្រោមឱវាទ ក៏ដូចជា អតីតយោធិន នៃកងរាជអាវុធហត្ថ ដែលចូលសោធននិវត្តន៍ចំណុះឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវដាច់បាយ ខ្វះខាតយ៉ាប់យ៉ឺននោះឡើយ ។

នៅក្នុងឧិកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់ និវត្តន៍ជនក្នុងម្នាក់ៗ ទទួលបានទទួលបាន មី ២កេស ភេសជ្ជ: ៣កេស ជែលលាងដៃ ១ដប ស្មើ ១លីត្រ និង ថវិកាចំនួន ១០០ដុល្លារ ជាការចូលរួម យកទៅប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះផងដែរ ។

នេះគឺជារូបភាពថ្មីមួយទៀតហើយ ដែលជានិច្ចជាកាលលោកឧត្តមសេនីយ៌ឯក រ័ត្ន ស្រ៊ាង តែងតែផ្តល់ភាពកក់ ក្តៅជូនដល់មន្ត្រីនៅក្រោមៗឧិវាទ ដោយមិនមានការរើសអើងនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2124 នាក់
ខែនេះ :
5374 នាក់
3 ខែនេះ :
13808 នាក់
សរុប :
306842 នាក់