ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ
Fri,04 September 2020 (Time 05:52 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 33នាក់)

ក្លាយជារឿងខ្លោចចិត្តអាណិតដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តមហាសាគរកោះប្រាំរយ ជាខ្លាំង ស្របពេលទៅនឹងបណ្តាវត្តដ៏ទៃ ក្នុងឧិកាសថ្ងៃកាន់បិណ្យនេះ ប្រជាពុទ្ធបរិស័ទរបស់គេ គឺចូលរួមធ្វើបុណ្យទាន យ៉ាង ណែនចង្អៀតតាន់តាប់ឲ្យគគ្រឹកគគ្រេង ដោយឡែកតែវត្តមហាសាគរកោះប្រាំរយមួយ បែរជាគ្មានប្រជា ពុទ្ធបរិស័ទកាន់វេណ នៅក្នុងថ្ងៃបិណ្ឌទី២នេះ ទីបំផុតដល់ម៉ោងចង្ហាន់ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ទៅហើយ កុំតែបានយាយជីគាត់សម្រេចចិត្តដាំបាយខ្លួនឯង កុំអីក្លាយជារឿងព្រះសង្ឃ ឆាន់ទឹកទាំងព្រឹកទាំងល្ងាចមិនខាន ។

សេចក្តីរាយការណ៌មួយចេញពីវត្តមហាសាគរកោះប្រាំរយ បានប្រាប់ឲ្យដឹងថា វត្តមហាសាគរកោះប្រាំរយ
មានគម្លាតឃ្លាតចេញពីទីប្រជុំជនឆ្ងាយពេក គឺមានចម្ងាយដល់ទៅជាង៣គីឡូម៉ែត្រឯណោះ ដែលស្ថិតនៅក្នុង ភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ពោលគឺវត្តមួយនេះមានសភាពនៅចំកណ្តាលកោះ តែម្តង ដោយនៅជុំវិញទីធ្លាវត្តគឺសុទ្ធតែជាដីបឹងដីទំនាប ក្នុងរដូវវស្សាឡើង គឺលំហរទឹកលាតសន្ធឹងជុំវិញទីធ្លាវត្ត មើលទៅល្វឹងល្វើយ ក្លាយជាហេតុមួយ ដែលប្រជាពលរដ្ឋភាគច្រើន លោកពុំសូវបានស្គាល់ ។

សេចក្តីរាយការណ៌នោះក៏បានបន្តថា សម្រាប់វត្តមហាសាគរកោះប្រាំរយនេះផងដែរ គឺមិនមែនថា មិនមាន
ប្រជាពុទ្ធបរិស័ទសោះនោះទេ គឺនៅក្បែរវត្តមានប្រជាពលរដ្ឋប្រមានជា៥០គ្រួសារផងដែរ ប៉ុន្តែជីវភាពរបស់ ពួកគាត់ពុំសូវសំបូរធូធាដូចពលរដ្ឋរស់នៅទីប្រជុំជននោះឡើយ ពីព្រោះថា ពលរដ្ឋប្រមាន៥០គ្រួសារនោះ គឺប្រមុខរបរនេសាទត្រីចិញ្ចឹមជីវិត មានពេលខ្លះពួកគាត់បានទទួលយកអំណោយពីព្រះគ្រូ ហោ ម៉េងខេង ព្រះចៅអធិការវត្តមហាសាគរកោះប្រាំរយនេះ សម្រាប់ដោះស្រាយការខ្វះខាតទៀតផង ។

សេចក្តីរាយការណ៌នោះ ក៏បញ្ជាក់ផងដែរថា ស្របពេលទៅនឹងប្រជាពលរដ្ឋនៅជុំវិញវត្តមានជីវភាពខ្វះខាត ហើយមហាជននានាពុំសូវស្គាល់វត្តមួយនេះផង ក្លាយជាភាពកង្វះខាតនូវចង្ហាន់បិណ្ឌបាតមួយសម្រាប់ជួយ
ទំនុកបំរុងដល់ព្រះសង្ឃជាខ្លាំង ដែលជាក់ស្តែងដូចជានៅថ្ងៃកាន់បិណ្ឌ ដែលមានបិណ្ឌមួយ និងបិណ្ឌពីរ នេះ
វត្តទាំងមូលពុំមានឧបាសកឧបាសិកាចូលធ្វើបុណ្យប្រគេនចង្ហាន់ព្រះសង្ឃសោះឡើយ ជាហេតុដែលធ្វើឲ្យ ទាំងព្រះសង្ឃ ទាំងលោកតាអាចារ្យ គណៈកម្មការវត្ត មានការព្រួយបារម្ភជាខ្លាំង ។

សម្រាប់ការខ្វះខាតមួយនេះផងដែរ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្តមហាសាគរកោះប្រាំរយ សូម
អំពាវនាវដល់សប្បុរសជន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អ្នកដែលមានសទ្ធាលើព្រះពុទ្ធសាសនាទាំងអស់ សូម មេត្តាជួយចូលរួមជួយឧបត្ថម្ភគាំទ្រ ដល់វត្តដែលកំពុងខ្វះខាតមួយនេះ ដើម្បីឲ្យមានឧិកាសធ្វើជាស្រែបុណ្យចម្លង មនុស្សផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
360 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2100 នាក់
ខែនេះ :
5350 នាក់
3 ខែនេះ :
13784 នាក់
សរុប :
306818 នាក់