ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់
Tue,29 September 2020 (Time 09:12 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 46នាក់)

តាមរយៈ នៃការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បាន ឲ្យដឹងថា តាមរយៈតាមដាន នៃការវិវត្តន៌ និងប្រែប្រួលជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០ នេះ ប្រព័ន្ធសម្ពាធទាបនិងបន្តអូសបន្លាយ ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធ ទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។

ស្ថានភាពបែបនេះធ្វើឲ្យ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតណ្ហភាពអប្បបរមា មានចាប់ពី២៣ ទៅ២៥ អង្សាសេ សីតណ្ហភាពអតិបរមា មានចាប់ពី២៨ ទៅ៣០អង្សាសេ នៅថ្ងៃទ៣០ កញ្ញា ដល់ថ្ងៃទី០៣ តុលា និងអាចមានភ្លៀង ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅមធ្យម ។ បន្ទាប់ពីនោះនិងបង្កើនការធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីបង្គួរ ទៅច្រើន ជាពិសេសបណ្តាខេត្តនៅភូមិភាគពាយ័ព្យ ។

២.បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន សីតណ្ហភាពអប្បបរមា ចាប់ពី២៣ ទៅ២៥ អង្សាសេ
សីតណ្ហភាពចាប់ពី២៧ ទៅ២៩អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតពីតិចទៅបង្គួរ ។

៣.បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតណ្ហភាពអប្បបរមា ចាប់ពី២៤ ទៅ២៦ អង្សាសេ សីតណ្ហភាពអតិ បរមា ចាប់ពី២៨ ទៅ៣០អង្សាសេ ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា និងមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិត ពីតិចទៅមធ្យម បន្ទាប់មកភ្លៀង នឹងបន្តធ្លាក់កម្រិតពីបង្គួរ ទៅច្រើន ។

ក្នុងនោះផងដែរ ក្រសួងជម្រាបជូនបងប្អូនសាធារណៈជនទាំងអស់ សូមមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះបាតុ ភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ នៃបណ្តាខេត្តភាគពាយ័ព្យ នៃប្រទេសថៃ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវ៉ាញ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលក សមុទ្រខ្ពស់ ៗ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែតុលា ២០២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1381 នាក់
ខែនេះ :
6476 នាក់
3 ខែនេះ :
16216 នាក់
សរុប :
313954 នាក់