ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឈាមស្រែកស្បែកហៅមែន ទីបំផុតឃាតករចាប់រំលោភ និងអារ.ក សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ កាលពីម្សិល មិញនេះ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនហើយ ខណះជនសង្ស័យកំពុងត្រៀមជិះរថយន្ត គេចខ្លួន..
Wed,02 September 2020 (Time 09:42 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 37នាក់)

ចឹងបានតែថា ពេលខ្លះព្រោះតែតម្រេកតណ្ហាសេចក្តីត្រូវការរបស់ខ្លួនមួយពេល វាអាចក្លាយជាបាបកម្មដ៏ធំមួយ ដែលអាចធ្វើឲ្យអន្តរាយដល់ជីវិតអ្នកដ៏ទៃ ជាពិសេសគឺបានធ្វើឲ្យសង្គមទាំងមូលស្អប់ខ្ពើមទង្វើ ដ៏លាមករបស់ ខ្លួន យ៉ាងណាមិញកាលពីម្សិលមិញនេះ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយដែលធ្វើឲ្យមហាជន អ្នកដែលបានដឹងរឿង កើតក្តីរន្ធុតនិងថ្កោលទោសទាមទាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាស្រាវជ្រាវវែករកមុខជនប្រព្រឹត្តបទឧក្រិដ្ឋ រូបនោះយកមកផ្តន្ទាទោសតាមច្បាប់នោះ ជាក់ស្តែងនៅព្រឹកថ្ងៃទី០២ កញ្ញានេះ ជនឧក្រិដ្ឋត្រូវបានសមត្ថកិច្ច ក្របួចជាប់ហើយ ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា ជនសង្ស័យជាឃាតករ ដែលចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ រួចអារ.ក សម្លាប់នៅក្នុងបន្ទប់ជួល ហើយរត់គេចខ្លួនបានមួយយប់នោះ ពេលនេះត្រូវកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដុតដៃ ដុតជើង ព្យាយាមស្រាវជ្រាវ រហូតក្របួចបាននៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះហើយ ខណះជនសង្ស័យត្រៀមឡើងជិៈរថយន្ត នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រុងរត់គេច ខ្លួន ។

ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី ។ ជនសង្ស័យ ត្រូវបានកម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់បាន ដោយមានការសហការ សមត្ថកិច្ចខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជា ឃាតករបាន នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណៈ ដែលជនដៃដល់រូបនោះ កំពុង តែរៀបឡើងឡានប្រុងរត់គេចខ្លួន ។

គួររំលឹកថា រឿងរ៉ាវដ៏រន្ធុត និងភ្ញាក់ផ្អើល បានកើតឡើងកាលពីម្សិលមិញនេះ លើក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ ដោយត្រូវបានក្រុមគ្រួសារប្រទះឃើញបានបង់ជីវិតទាំងអាក្រាតកាយ ជាលក្ខណៈរំលោភហើយសម្លាប់បំបិទ មាត់ ខណៈដែលរូបនាងស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងម្នាក់ឯង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២០ម្សិលមិញនេះ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះ មានឈ្មោះ ព.ស.ព អាយុ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យជម្ពូន័មានបងប្អូនចំនួន០៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយអាយុ៤៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតនៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាមសាក្សីប្រាប់សមត្ថកិច្ចឲ្យដឹងបន្ថែមថា ម្ដាយរបស់នាងបានឈប់សម្រាកពីការងារចំនួន៤ថ្ងៃមកហើយ នៅមុនពេលកើតហេតុ គាត់បាននាំកូនស្រីរងគ្រោះរូបនេះទៅលេងផ្ទះអ្នកជិតខាង ដែលស្ថិតនៅជិតបន្ទប់ ស្នាក់នៅរបស់គាត់នោះដែរ ។
ចំណែកកូន គាត់មិនបានទៅតាមកូននោះទេ រហូតរាំងភ្លៀង១ម៉ោងក្រោយមកក៏ មានយុវជនម្នាក់ដែលត្រូវ ជាក្មួយបានដើរទៅមើលស្រាប់តែប្រទះឃើញកូនស្រីគាត់ដេកស្លាប់អាក្រាតកាយនៅក្នុងថ្លុកឈាមបាត់ទៅហើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ភ្លាមៗ តែម្តង។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលមហាជនជាច្រើន សុំកុំឲ្យកើតមានបន្ត ពីព្រោះវាជាទង្វើដ៏ឃោឃៅព្រៃ ផ្សៃបំផុត ដែលសង្គមមិនចង់ឃើញមិនចង់យល់ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមត្ថ កិច្ច ដែលបានខិតខំធ្វើការស្រាវជ្រាវវែកមុខរកជនឧក្រិដ្ឋរូបនោះ យកមកផ្តន្ទាទោសបង្ហាញសង្គមឲ្យបាន ឃើញ ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
369 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2109 នាក់
ខែនេះ :
5359 នាក់
3 ខែនេះ :
13793 នាក់
សរុប :
306827 នាក់