ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
អុញនោះ!... ស្ងាត់ៗក្រុមឈ្មួញនាំស្មងគោ និងក្រចកជើងគោ ជាង២ តោន ពីស្រុកយួន យកមកកម្ពុជាតាមច្រកទ្វារ បាវិត សំណាងល្អ សមត្ថកិច្ចជំនាញបង្ក្រាបទាន់ពេលវេលា
Mon,28 September 2020 (Time 05:41 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 857នាក់)

ស្របពេលពលរដ្ឋកម្ពុជាកំពុងមានការព្រួយបារម្ភករណីជម្ងឺឆ្លងនានានោះ ស្រាប់ទឹកដីក្រុងបាវិត មានក្រុមឈ្មួញ បាននាំយកស្មងគោ និងក្រចកជើងគោ ដែលគ្មានប្រភពច្បាស់លាស់ យកមកចែកចាយនៅក្នុងទឹកដីកម្ពុជា បើកុំតែ
សមត្ថកិច្ចជំនាញបង្ក្រាបទាន់ពេលវេលា កុំអីមិនដឹងថាមានប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់នោះទេ ដែលរងគ្រោះជា មួយស្មងគោ និងក្រចកជើងគោទាំងអស់ នោះ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង បានបង្ក្រាបការដឹកជញ្ជួនស្មងគោ និងក្រចកជើងគោ ខុស ច្បាប់ពីប្រទេសវៀតណាមជាង២តោន នាំចូលតាមច្រកទ្វារអន្តរជាតិបាវិត ។

ដោយមានកិច្ចសហការពីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ផងនោះ មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង បាន ចុះពិនិត្យស្មងគោ និងក្រចកជើងគោ នាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុង នោះមន្ត្រីជំនាញបានយកក្រចកជើងគោ មកពិនិត្យនៅមន្ទីរពិសោធន៍ខ្នាតតូច របស់សាខា ក.ប.ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្រោយពេលពិនិត្យ ជាលទ្ធផល មន្ត្រីជំនាញពុំរកឃើញមានសារធាតុគីមី (Formalin) ទេ ប៉ុន្តែមន្ត្រីបានពិនិត្យ ឃើញថា ក្រចកជើងគោចំនួន ១២០កេស ស្មើនឹង២៤០០គីឡូក្រាម ឃើញថាគ្មានឯកសារបញ្ជាក់ពីប្រភពដើម និងគ្មានលិខិតអនុញ្ញាតនាំចូល ព្រមទាំងការដឹកជញ្ជូនគ្មានលក្ខណបច្ចេកទេស ទូខ្លាស្សសេ ទៀតផង ។

ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុ និងដកហូត ក្រចកជើងគោទាំងនោះ ធ្វើការដុតកម្ទេចចោល ដែលអនុវត្តន៌ នៅទីលានចាក់សំរាម ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនៅក្នុងការកម្ទេចចោលនោះផងដែរ ក៏មានការ សហការពីអាជ្ញាធរដែនដី និងសាខាគយខេត្តស្វាយរៀង ផងដែរ ។

នេះ គឺជាហេតុការណ៌ដ៏ចាប់អារម្មណ៌ថ្មីមួយទៀតហើយ ដែលក្រុមឈ្មួញមួយចំនួន ព្រោះតែចង់ចំណេញប្រ យោជន៌ចូលហោប៉ៅខ្លួន ព្យាយាមលួចលាក់នាំចូលមកលក់ចែកចាយឲ្យពលរដ្ឋខ្មែរគ្នាឯង ដោយមិនខ្វល់ពីផល ប៉ះពាល់ លើសុខភាព ពលរដ្ឋ ដូចគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1342 នាក់
ខែនេះ :
6428 នាក់
3 ខែនេះ :
19518 នាក់
សរុប :
559413 នាក់