ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល
Sat,26 September 2020 (Time 05:47 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 268នាក់)

មានការភ្ញាក់ផ្អើលមួយ នៅក្រោយពេលដែលតៃកុងរថយន្តក្រុង ដែលមានជើងដំណើរចេញពីរាជធានីភ្នំពេញទៅ ខេត្តកំពង់ឆ្នាំង ហើយពេលដែលអ្នកដំណើរចុះ បានប្រគល់ថ្លៃឈ្នួលធ្វើដំណើរ ដោយហុចលុយ១៥.០០០រៀល ប៉ុន្តែ អ្នកបើករថយន្តក្រុងមិនទទួលយកលុយប្រភេទក្រដាស់១៥.០០០រៀល ហើយចោទថា ជាលុយយួន បង្កជា ជម្លោះវ៉ៃគ្នាបណ្ដាលឱ្យអ្នកដំណើរម្នាក់ ក្នុងចំណោមបីនាក់ របួសបែកក្បាលហូរឈាម..!។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ថិតនៅ ចំណុចភូមិត្រ ពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីអ្នកធ្វើដំណើរបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់គ្នា៣នាក់បានជិៈរថយន្តក្រុងមួយ ដែលមាន ជើងដំណើរពីភ្នំពេញ ទៅកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ដោយធ្វើដំណើរទៅដល់ចំណុចភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ អ្នកដំណើរទាំង៣ក៏បានចុះពីរថយន្ត ហើយប្រគល់លុយថ្លៃជិៈរថយន្តក្នុងម្នាក់៥.០០០រៀល សរុប
ទាំង៣នាក់ ស្មើនឹង ១៥០០០រៀល ទើបអ្នកដំណើរទាំង៣នាក់ ប្រគល់លុយប្រាក់រៀលមួយសន្លឹក គឺក្រដាស ១៥.០០០រៀល ប៉ុន្តែពេលនោះតៃកុងរថយន្តក្រុង មិនព្រមទទួលយកលុយនោះទេ ដោយប្រាប់មកពួកគេវិញថា លុយនោះជាលុយយួន ។

ធ្វើឱ្យអ្នកដំណើរទាំងបីនាក់ហួសចិត្តជាខ្លាំង ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០.០០០រៀល ឲ្យភាគីតៃកុងរថយន្តវិញ ទើបតៃកុងរថយន្តក្រុងនោះព្រមយក ហើយអាប់អោយ៥.០០០រៀលមកអ្នកដំណើរវិញ

ក្រោយពីទទួលយកលុយហើយ ទាំងអ្នកបើកបររថយន្តក្រុង និងទាំងព្រូឡាន បានបោះពាក្យសម្ដីថា ជាលុយយួន ហើយហាមទៅថ្នាក់ដឹកនាំ ឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀត ជាហេតុធ្វើឲ្យអ្នកដំណើរទាំង៣មានការក្តៅ ក្រហាយដែលអ្នកបើកបររថយន្តក្រុង ក៏កើតជាការប្រកែកគ្នាបង្ក ក្លាយជាទំនាស់ខ្លាំងខ្លា វ៉ៃតប់គ្នាផ្អើលតែម្ដង បណ្ដាលឱ្យអ្នកដំណើរ ម្នាក់ក្នុងចំណោមបីនាក់ រងរបួសបែកក្បាលហូរឈាម...!។

ក្រោយកើតហេតុ តៃកុងរថយន្តក្រុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ។ នេះគឺជារឿងរ៉ាមួយនៅក្នុងសង្គម ជាក់ស្តែង ណាស់រឿងដ៏តូចសោះ ប៉ុន្តែបុគ្គលអ្នកបើករថយន្តបានប្រើពាក្យមើលស្រាលលើរូបីយ៌ប័ណ្ណ លើសពីនេះ បានទាំងបង្ករបួសស្នាមលើអ្នកដំណើរផងនោះ យើងរង់ចាំមើលថា តើសមត្ថកិច្ច មានចំណាត់ការយ៉ាងណា នៅពេលឆាប់ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបែកកង់រេចង្កូតធ្លាក់ទឹក ១ឡានស្លាប់ទាំងអស់ 7នាក់ មានទាំងក្មេងនិងមនុស្សចាស់ ស្ថិតនៅផ្លូវ៤១ ខេត្តកំពត រសៀលថ្ងៃទី២ វិច្ឆិកា ២០២១ (ដាធី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម (ដារា)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាលាខេត្តព្រះសីហនុ ចំនួន ៦រូប បានប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
161 នាក់
ម្សិលមិញ :
618 នាក់
សប្តាហ៍នេះ :
1958 នាក់
ខែនេះ :
7418 នាក់
3 ខែនេះ :
22328 នាក់
សរុប :
420724 នាក់