ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រភពស្នើសុំពីប្រជាពលរដ្ឋពុទ្ធបរិស័ទវត្តភ្នំស្រួច សុំឲ្យថ្នាក់ដឹកនាំក្របខណ្ឌធម្មការ ជួយពិនិត្យករណីបុគ្គលមាន អំណាចម្នាក់ យករូបព្រះសេអាមេត្រី ដាក់តាំងចំកណ្តាលផ្លូវដើរ ក្នុងរូបភាពមួយមិនសមរម្យ
Fri,25 September 2020 (Time 05:44 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 51នាក់)

ថ្មីៗនេះ មានប្រភពស្នើសុំពីប្រជាពលរដ្ឋពុទ្ធបរិស័ទជាច្រើន របស់វត្តភ្នំស្រួច ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន ស្នើសុំឲ្យឲ្យទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ ជួយពាំនាំសកម្មភាពមួយពាក់ព័ន្ធទង្វើមិនសមរម្យដែលបុគ្គល អ្នកមានអំណាចមួយរូប បានយករូបព្រះបដិមាព្រះសេអាមេត្រី យកទៅដាក់តាំងនៅចំកណ្តាលផ្លូវដើរ ដែលធ្វើ ឲ្យប៉ះពាល់ផ្លូវចិត្តពួកគាត់ ដែលជាអ្នកគោរពប្រតិបត្តិលើព្រះពុទ្ធសាសនា ជាខ្លាំង ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានឃើញរូបព្រះមួយអង្គនេះ ត្រូវបានគេដាក់តាំងនៅចំ កណ្តាលផ្លូវដើរនេះ ជាយូរណាស់មកហើយ ក្នុងនោះគេតែងឃើញប្រជាពលរដ្ឋជាច្រើន អ្នកដែលបានចូលធ្វើ បុណ្យ តែងធ្វើការរិៈគន់គ្រប់គ្នា ដោយលើកឡើងថា ព្រះគឺជានិមិត្តរូបនិងជាទីគោរពរបស់ពួកគាត់ទាំងអស់គ្នា ប៉ុន្តែនៅពេលដែលយករូបព្រះទៅដាក់ចំកណ្តាលផ្លូវដើរផ្ទាល់នឹងដីយ៉ាងអញ្ចឹងនោះ គឺធ្វើឲ្យប៉ះពាល់សទ្ធាទឹកចិត្ត
របស់ពួកគាត់ខ្លាំងណាស់ ។

ប្រភពជាច្រើននោះបានបន្តថា កន្លងមកពួកគាត់តែងបានសាកសួរទៅខាងព្រះសង្ឃ ក៏ដូចជាគណៈកម្មការវត្ត
ផងដែរ ប៉ុន្តែការឆ្លើយតបជាមួយពួកគាត់ គឺទាំងអស់គ្នា ហាក់បីដូចជាខ្លាចអំណាចអ្វីមួយ ដែលមិនហ៊ានប៉ះពាល់
រូបព្រះមួយអង្គនោះឡើយ ដោយត្រឹមតែបានដឹងថា បុគ្គលដែលយកព្រះមកដាក់នៅចំកណ្តាលផ្លូវដើរនេះ គឺជា មនុស្សមានបុណ្យសក្តិមួយរូប ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់នោះបានបន្តថា ពួកគាត់សំណូមពរសុំឲ្យថ្នាក់ដឹកនាំ អ្នកដែលគោរពស្រឡាញ់ ព្រះពុទ្ធសាសនា សូមមេត្តាជួយយករូបព្រះបដិមាករមួយអង្គនេះ ដាក់នៅទីដ៏សមរម្យដូចជានៅក្នុងសាលាឆាន់ ឬក៏ព្រះវិហារផង សូមកុំដាក់នៅលើដីចំកណ្តាលផ្លូវដើរយ៉ាងដូច្នេះ ដែលមើលទៅ គឺប៉ះពាល់សទ្ធាទឹកចិត្តរបស់ ពួកគាត់ខ្លាំងណាស់ ក្នុងចូលរួមធ្វើបុណ្យទានផ្សេងៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1386 នាក់
ខែនេះ :
6481 នាក់
3 ខែនេះ :
16221 នាក់
សរុប :
313959 នាក់