ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
កម្ពស់ទឹកនៅអាងទឹកតាម៉ុក ខេត្តឧត្តរមានជ័យមានកម្ពស់ ៣,៩៥ម៉ែត្រ ជិតដល់កម្ពស់ទឹកដែលអាចប្រកាសអាសន្ន ហើយ សូមបងប្អូនពលរដ្ឋអ្នកដំណើរ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា
Sun,20 September 2020 (Time 01:06 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 41នាក់)

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់ ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ទាំងអស់ថា នៅព្រឹកថ្ងៃនេះ កម្ពស់ទឹកក្នុងអាង ទឹកតាម៉ុក មានកម្ពស់ ៣,៩៥ ម៉ែត្រហើយ ដែលកម្ពស់ទឹកនេះ គឺជាកំពស់ទឹកមួយដែលខ្ពស់ ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។

នៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម នោះក៏បានបន្តថា ខេត្តឧត្តរមានជ័យ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ ម៉ែត្រ ។

កម្ពស់ទឹកនេះ ដែលទាមទាឲ្យបងប្អូនពលរដ្ឋមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ ដោយកម្ពស់ទឹកប្រកាសអាសន្ន ៤,២០ ម៉ែត្រ ពោលគឺនៅត្រឹមតែបន្តិចទៀតនោះ ដូចនេះ បងប្អូនប្រជាពលរដ្ឋ អ្នកដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ដែលស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទាំងអស់ មេត្តាមានការប្រុង ប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយ ជាយថាហេតុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1382 នាក់
ខែនេះ :
6477 នាក់
3 ខែនេះ :
16217 នាក់
សរុប :
313955 នាក់