ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោកចោរកំពូលល្បិច យកសោរឡានពីម្ចាស់ ភូតកុហក់ថា សារ៉េរថយន្តឲ្យស្រួល តែមានឧិកាសលួចបើករថ យន្តគេចបាត់នៅផ្ទះមហារុងរឿងនោះ ពេលនេះត្រូវអស់ល័ក្ខហើយ ក្រោមកណ្តាប់ដៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ
Sat,19 September 2020 (Time 06:34 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 39នាក់)

ចឹងបានតែថា បើទោះជាបងចោរគាត់ជំនាញយ៉ាងណាក៏ដោយ ក៏គង់គេចមិនរួចផុតពីសំណាញ់ច្បាប់ដែរ គាប់ជួន ប្រទេសយើងបច្ចុប្បន្ននេះ គឺមានបច្ចេកវិទ្យាយ៉ាងសម្បូរបែប គ្រាន់តែឆែកកាមេរ៉ាក៏ឃើញផងនោះ រឿងអី បង ចោរ មិនអស់ល័ក្ខ ។

គួររំលឹកថា ថ្មីៗនេះ មានការភ្ញាក់ផ្អើល និងហួសចិត្តពីបងប្អូនអ្នកនិយមព័ត៌មានបណ្តាញសង្គមយ៉ាងខ្លាំង ក្នុង ករណី ដែលជនសង្ស័យម្នាក់ដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ “ មហារុង រឿង” នៅខេត្តតាកែវ បើកគេចខ្លួនរត់បាត់នោះ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់និយាយគ្រប់ៗគ្នាថា បង ចោនឹងគាត់គិតថា រួចខ្លួនពីសំណាញ់ច្បាប់ឬយ៉ាងម៉េច បើប្រទេសយើងបច្ចុប្បន្ននេះ នៅតាមផ្ទះសំណាក់សុទ្ធ សឹងតែបំពាក់កាមេរ៉ា គ្រប់កន្លែងយ៉ាងនឹង ម្យ៉ាងទៀតនោះ សមត្ថកិច្ចនៅពេលបច្ចុប្បន្ននេះ មានជំនាញក្នុងការ ស្រាវជ្រាវផងនោះ ហើយនៅទីបំផុតអ្វីដែលជាការលើកឡើងរបស់មហាជន គឺបានកើតឡើងដូចមាត់របស់ពួក គាត់ពិតមែន រឿងអីបងចោមិនអស់ល័ក្ខ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានមែន គឺនៅ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ នេះបើ តាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះសំណាក់ “មហារុងរឿង” ស្ថិតក្នុងភូមិ ខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានបុរសម្នាក់មកបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ បានទៅគោះ ទ្វារបន្ទប់ សុំសោររថយន្ត រួចលួចយកទៅបាត់។ រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុក សេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់។

ជនរងគ្រោះប្រាប់ថា នៅពេលវេលាកើតហតុ គឺមានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបាន ទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដង ទៅ ។ លុះដល់វេលាម៉ោង២៣ និង១០នាទី ទើបដឹងថា បាត់រថយន្ត នាំឲ្យមានការឆោឡោឡើង ហើយក្រោយកើត ហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោមការស្រាវជ្រាវយ៉ាងស្វិតស្វាញរបស់កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ នៅទីបំផុតបងចោ គឺត្រូវបានឃាត់ខ្លួនបានហើយ ប៉ុន្តែជាលទ្ធផលចុងក្រោយយ៉ាងណាៗនោះ គឺ យើងរង់ចាំមើលព័ត៌មានទាំងអស់គ្នា នៅពេលឆាប់ៗ បន្តទៀតនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ដដឹកឈើផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ច ត្រូវអាវុធហត្ថឃាត់បញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ ក្រោយពេលដកដំណែងលោកអភិបាលស្រុកកោះញែក ស្រាប់ឥឡូវនេះបែរជាបែកធ្លាយថា មេឃុំ៣ រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ត្រូវដាក់ពិន័យ ព្រោះតែពាក់ព័ន្ធទៅនឹងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើករថយន្តក្រុង ចោទអ្នកដំណើរថាប្រើ១៥.០០០រៀល ជាលុយយួន កើតជាជម្លោះវាយអ្នកដំណើរបែកក្បាល (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
245 នាក់
សប្តាហ៍នេះ :
1365 នាក់
ខែនេះ :
6460 នាក់
3 ខែនេះ :
16200 នាក់
សរុប :
313938 នាក់