ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោកឧត្តមនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះពិនិត្យ នឹងសម្របសម្រួលជាមួយគ្រួសារ ប្រជាពលរដ្ឋមួយគ្រួសារ ដែលចឹញ្ចឹមជ្រូកមានផលប៉ះពាល់ ដល់វត្តសាលវ័ន្ត
Sun,13 September 2020 (Time 05:25 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 14នាក់)

ក្រោយទទួលបាននូវព័ត៏មានមួយដែលកើតមានឡើងដោយសារតែការចិញ្ចឹមសត្វជ្រូករបស់ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅជាប់នឹងរបងវត្តសាលវន្ត័ ហៅវត្ត បដិវត្តន៏ ស្ថិតនៅក្នុងភូមិបដិវត្តន៏ ឃុំច្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលព្រះសង្ឃ ជាព្រះចៅអធិកាស្ដីទីវត្តខាងលើ ដែលមានព្រះនាម សុខ អៀត ដោយព្រះតេជគុណព្រះអង្គមានសង្ឃដីកាស្នើរសុំដល់អាជ្ញាធរពាក់ពន្ធ័តាមរយះអ្នកសាពត៏មានយើងកន្លងទៅថ្មីនេះ នៅព្រឹកថ្ងៃទី១៣ ខែ៩ ឆ្នាំ២០២០នេះ ត្រូវបានលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្តចុះជួយស្រុកជ័យសែន លោកបានចុះទៅពិនិត្យនឹងធ្វើការសម្របសម្រួល ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋមួយគ្រួសារខាងលើដែលបានចឹញ្ចឹមសត្វជ្រូកហើយធ្វើទ្រុង ជាប់ជាមួយនឹងរបងវត្ត ដែលកត្តានេះហើយ បានធ្វើអោយមានក្លិនស្អុយនឹងមានផលប៉ះពាល់ដល់ក្នុងវត្តខាងលើនេះ។

ក្នុងការចុះពិនិត្យនឹងសម្របសម្រួលដល់ម្ចាស់ទីតាំងខាងលើនោះ លោកបានបញ្ជាក់ថា ក្នុងករណីខាងលើនេះ ដោយខាងអាជ្ញាធរភូមិឃុំក៏ដូចជាគណកម្មការអាចារ្យសម្រាប់វត្តខាងលើនេះ គឺលោកបានធ្វើកាណែនាំប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមជ្រូកខាងលើនេះ ១ដង ទៅ២ដង ហើយដែរ
តែក្នុងកាសម្របសម្រួលនោះវាហាក់បីដូចខាងប្រជាពលរដ្ឋដែលជាម្ចាស់អ្នកចិញ្ចឹមសត្វជ្រូកខាងលើនេះមិនព្រមស្ដាប់ នឹងធ្វើតាម។

ជាមួយគ្នានេះលោកមេបញ្ជាកាថាក្នុងករណីខាងលើនេះ លោកបានស្នើរសុំទៅអោយម្ចាស់ចឹញ្ចឹមសត្វជ្រូកខាងលើ ដោយធ្វើយ៉ាងណាទី១ប្រសិនណាបន្តរចិញ្ចឹមទៀតនោះ ត្រូវកប់លូដើម្បីបង្ហូរទឹកកខ្វកដែលមានចេញពីកាចឹញ្ចឹមជ្រូកខាងលើនេះចូលទៅក្នុងលូដើម្បីជៀសវៀងមិនអោយមានក្លិនស្អុយវាមានផលប៉ះពាល់ដល់ក្នុងវត្តដែលជាទីគោរពសក្ការះរបស់ប្រជាពុទ្ធបរិស័ទ្ធជាទូទៅ នឹងទី២ទៀតបើសិនធ្វើបានត្រូវបំលះទ្រុងទៅធ្វើកន្លែងណា១ អោយឆ្ងាយផុតពីក្នុងបរិវេនវត្ តដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ ដែលកើតចេញពីកាចឹញ្ចឹមសត្វជ្រូកនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2149 នាក់
ខែនេះ :
5399 នាក់
3 ខែនេះ :
13833 នាក់
សរុប :
306867 នាក់