ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០
Tue,01 September 2020 (Time 05:42 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 35នាក់)

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែល អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្តាល ប្រទេសឡាវ និងប្រទេសវៀតណាម។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សីតណ្ហភាពអប្បបរមា មានចាប់ពី ២៥ ទៅ៣០ អង្សា សីតណ្ហភាពអតិបរមា មានចាប់ពី៣០ ទៅ៣២ អង្សា ដែលអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្កួរ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតណ្ហភាពអប្បបរមា ចាប់ពី២៤អង្សា ទៅ២៦ អង្សា និងអតិបរមា ចាប់ពីចាប់ពី២៩ ទៅ៣១ អង្សា ដែលអាចនឹងមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។

ដោយឡែកសម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រវិញ សីតណ្ហភាពអប្បបរមា ពី២៦ ទៅ២៨អង្សា អតិបរមា
ចាប់ពី២៨ ទៅ៣០អង្សា ដែលអាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។

ទោះជាយ៉ាងណា ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2114 នាក់
ខែនេះ :
5364 នាក់
3 ខែនេះ :
13798 នាក់
សរុប :
306832 នាក់