ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បុរសចំណាស់ម្នាក់ មានជម្ងឺប្រចាំកាយ ត្រូវបានកូនស្រី ដឹកចេញមកទម្លាក់ចោលនៅតាមផ្លូវ បង្កធ្វើឲ្យប្រជា ពលរដ្ឋ នាំគ្នាភ្ញាក់ផ្អើលចោមរោម
Fri,11 September 2020 (Time 02:48 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 25នាក់)

សេចក្តីរាយការណ៌បានឲ្យដឹងថា នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចក្បែរស្ពានលេខ៣ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ បុរសចំណាស់ម្នាក់ ព្រោះតែមានជំងឺប្រចាំកាយ គាត់ត្រូវបានកូនស្រីដឹកចេញពីមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ហើយយកមកទម្លាក់ចោលទៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានលេខ៣ ស្ថិតនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួចចាកចេញទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋជាច្រើនចោមរោម កាលពីវេលាប្រមាណម៉ោង៧ព្រឹក នេះ ។

តាមសេចក្តីរាយការណ៌នោះបានបន្តថា បុរសចំណាស់នោះ មានឈ្មោះ គិត ឈាង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល តាមដែលប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ គេឃើញរថយន្តពណ៌ខ្មៅមួយគ្រឿងមិនស្ពាល់ម៉ាក និងស្លាកលេខក្នុងនោះមានមនុស្សជិះចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ បានមកឈប់នៅចំណុចស្ពានលេខ៣ ហើយបាននាំបុរសចំណាស់នោះចេញពីក្នុងរថយន្តមកអង្គុយលេងលើបង់ រួចក៏បានធ្វើដំណើរទៅបាត់ទៅ ដោយបន្សល់ ទុកបុរសចំណាស់ដែលជាឪពុកនោះ ចោលនៅលើបង់ តែឯង ។

នៅក្រោយពេលដែលរថយន្តនោះបានចាកចេញទៅ គឺបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដោយបុរសចំណាស់រូបលោកនោះ បានប្រាប់ថា កុ្នងរថយន្តគឺមានកូនស្រីរបស់គាត់២នាក់ផងដែរ
ហើយមូលហេតុដែលពួកគេទុករូបគាត់ចោលនោះ ព្រោះតែរូបគាត់មានជម្ងឺប្រចាំកាយខ្លាំងពេក ប៉ុន្តែទោះជា យ៉ាងណា រូបគាត់ពុំបានបញ្ជាក់ថា កូនស្រីរបស់គាត់ឈ្មោះអ្វីនោះទេ គឺហាក់បីដូចជាចង់ការពារមិនឲ្យកូនស្រី
មានឈ្មោះអាស្រូវ ។

ក្រោយពេលដែលមានការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀប ក៏បានទាក់រថយន្តដឹកទៅសង្គ្រោះបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះបុរសចំណាស់ខាងលើវិញ ។

នេះគឺជារឿងរ៉ាវភ្ញាក់ផ្អើលថ្មីមួយ នេះពិតជាទឹកចិត្តឪពុកមែន ទោះបីជាកើតរឿងបែបណា ក៏នៅតែមិនចង់ឲ្យ កូនស្រីរបស់ ខ្លួនមានបញ្ហាត្រូវបានសង្គមស្គាល់ និងរិៈគន់ សុខចិត្តពុំបង្ហាញឈ្មោះកូន ដែលធ្វើប្រជាពលរដ្ឋ ដែលចោមរោម មានអារម្មណ៌ខ្លោចចិត្តយ៉ាងក្រៃលែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
372 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2112 នាក់
ខែនេះ :
5362 នាក់
3 ខែនេះ :
13796 នាក់
សរុប :
306830 នាក់