ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ខូចអនាគតចោលទទេតែម្តង នារីក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ត្រូវជាប់ពន្ធនាគារដល់ទៅ២០ឆ្នាំ ព្រោះតែជួញដូរ ថ្នាំញៀន
Thu,10 September 2020 (Time 06:05 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 27នាក់)

នេះហើយគឺជាជីវិត ធ្វើជាមនុស្សប្រសិនបើគិតផ្លូវ គឺជីវិតនឹងមានលេចធ្លោល្អប្រសើរ យ៉ាងណាមិញប្រសិនបើ ប្រើជីវិតទៅលើផ្លូវខុស គឺអាចនឹងបាត់បង់អនាគតដ៏មានតម្លៃរបស់ខ្លួនមិនខាន ជាក់ស្តែងដូចជានារីក្មេងស្រីដ៏
ស្រស់ស្អាតម្នាក់ ត្រូវបាត់បង់អនាគត ភាពជាយុវវ័យរបស់ខ្លួន ជាប់ពន្ធនាគារដល់ទៅ២០ ឆ្នាំ ព្រោះតែពាក់ព័ន្ធ ជាមួយគ្រឿងញៀន ។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលា ដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសនារីរូបស្រស់ម្នាក់ ដោយកំណត់ដាក់ពន្ធនា គារ រយៈ ពេល ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារ ភាពថា នាងស៊ីឈ្នួលម្ចាស់គ្រឿងញៀន ដើម្បីបញ្ជូនមកឲ្យម៉ូយ ដែលចាំទទួលយកនៅទីនោះ ។

សូមរំលឹកថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ ក្រាម ខណៈកម្លាំងកំពុងតស៊ូជាមួយមុខសញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ហើយក៏ជាការសោកស្តាយផងដែរសម្រាប់ភាពយុវ័យ ដូចនេះសង្ឃឹមថា ដើម្បីសេចក្តីសុខនៅក្នុងគ្រួសារ និងជីវិតមានសុភមង្គល សូមបងប្អូនទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀនទាំង អស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
402 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2142 នាក់
ខែនេះ :
5392 នាក់
3 ខែនេះ :
13826 នាក់
សរុប :
306860 នាក់