ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តើដូចពាក្យពលរដ្ឋនិយាយថា ចំណងដៃលោក ជាវ តាយ ក្នុងនាមជាអភិបាលខេត្តកំពត ផ្តល់ចំណងដៃឲ្យ ពលរដ្ឋ វាលពួច គឺផ្លូវនរកបែបនេះរហូតចឹងទៅ ឬយ៉ាងណា?
Sat,08 August 2020 (Time 06:20 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 87នាក់)

ពលរដ្ឋខេត្តកំពតមិនសសើមិនបាន សមិទ្ធផលស្នាដៃដឹកនាំរបស់លោក ជាវ តាយ ក្នុងតួនាទីជាអភិបាលខេត្ត កំពត មិនចាំបាច់ទៅនិយាយរឿងរ៉ាវឯណានាំតែឆ្ងាយ ពួកគាត់សូមលើកយកតែរឿងទឹកដី វាលពួច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មកនិយាយឲ្យចំៗតែម្តងទៅ ពោលគឺកំណាត់ផ្លូវចូលទៅវត្តវាលពួច ក្រោម ស្នាដៃដឹកនាំរបស់លោក ជាវ តាយ ជាអភិបាលខេត្ត ផ្លូវទាំងមូលស្ទើរបានក្លាយទៅជាផ្លូវនរកមួយស្រេចទៅ ហើយ ដែលកន្លងមកប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើនលើកឡើងថា ពួកគាត់ធ្វើដំណើរលើផ្លូវនេះម្តងៗ គឺមានអារម្មណ៌ស្ទើរតែស្រក់ទឹកភ្នែក និយាយអត់ចេញសោះទេ គឺមិនដឹងថា ឆ្នាំណាទើបមានថ្នាក់ដឹកនាំចាប់ អារម្មណ៌អើពើ ជាមួយផ្លូវដ៏លំបាកមួយនេះ ឬក៏ថា លុះត្រាតែសម្តេចតេជោ ហ៊ុន សែន ចេញមុខមកកសាង ជួសជុល ចុះដោយផ្ទាល់ ទើបអាចបានផ្លូវស្អាត នឹងគេមើលទៅ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អណ្តូងខ្មែរ បានប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំណាស់មក
ហើយ ដែលកំណាត់ផ្លូវចូលទៅវត្តវាលពួចនេះ ត្រូវបានខូចក្លាយជាជង្ហក់ធំៗ និងរង់ចាំការជួយជួសជុលពីថ្នាក់ ដឹកនាំ ប៉ុន្តែការទន្ទឹងរង់ចាំរបស់កំណាត់ផ្លូវដ៏កំសត់នេះ គឺហាក់បីដូចជាស្ថិតនៅក្នុងស្រទាប់ផ្សែងអ័ប ដោយ មិនបានឃើញភាពស្រស់ស្អាត នឹងគេនោះសោះ ហើយគេមិនដឹងថា មិនដឹងមកពីមូលហេតុអ្វីបានជាថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងសម័យកាលលោក ជាវ តាយ ជាអភិបាលខេត្តកំពតនេះ តែងមើលរំលងឲ្យតែរហូត យ៉ាងនឹង ។

បច្ចុប្បន្ននេះ ដល់រដូវកាន់វស្សា ហើយបន្តិចទៀតនេះ នឹងចូលដល់រដូវបុណ្យភ្ជុំបិណ្ឌ កំណាត់ផ្លូវដ៏កំសត់មួយ នេះ ពិតប្រាកដនឹងត្រូវបម្រើការឆ្លងកាត់របស់ប្រជាពលរដ្ឋគ្រប់រូបនៅពេលខាងមុខ ស្របពេលនោះ ផ្លូវនរក សំបុកមាន់បែបខ្ទេចរលួយនេះ គេជឿថា ឆាប់ៗនេះ លោក ជាវ តាយ អភិបាលខេត្តកំពត អាចនឹងល្បី ឈ្មោះកាន់តែខ្លាំង តាមរយៈផ្លូវមួយនេះ មិនខាន ។

ទោះជាបែបណាក៏ដោយ ពលរដ្ឋក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត សូមសំណូមពរ ដល់សម្តេច តេជោ ហ៊ុន សែន សូមមេត្តាជួយផ្តល់ក្តីអាណិតអាសូរ ដល់ផ្លូវដ៏កំសត់មួយនេះផង ពីព្រោះថា បើសម្តេច ពុំព្រមចេញមុខចុះមកជួយដោយផ្ទាល់នោះទេ គេជឿថា ផ្លូវដ៏កំសត់មួយនេះ នៅតែមានសភាពរងា កណ្តោច កណ្តែង បែបនេះ រហូតទៅមិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
390 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2130 នាក់
ខែនេះ :
5380 នាក់
3 ខែនេះ :
13814 នាក់
សរុប :
306848 នាក់