ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ
Tue,04 August 2020 (Time 05:02 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 65នាក់)

មិនដឹងថា គួរបន្ទោសអ្នកណានោះទេ ប្តីប្រពន្ធមួយគូរស្រឡាញ់គ្នាយ៉ាងល្អុកល្អើន ផ្ទុយទៅវិញជួបនៅគ្រោះថ្នាក់ អកុសល ប្រពន្ធជាទីស្រលាញ់ត្រូវបានស្លាប់ ប្តីដែលមិនធ្លាប់បានគិតផ្លូវអាក្រក់លើប្រពន្ធ ក៏ត្រូវបានរងទោសពិ រុទ្ធ ព្រោះតែការមិនប្រយ័ត្នរបស់ខ្លួន អារ.ដើមឈើ រួចដើមឈើនៅក៏រំលំលើប្រពន្ធស្លាប់យ៉ាងអាណោចអាធម័។

រឿងរ៉ាវអកុសលមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹក នៅថ្ងៃច័ន្ទ ១៤កើត
ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលស្ថិតនៅ ចំណុចត្រពាំងជ្រៃ ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រោះតែបុរសម្នាក់ជាប្តី បានយករណា យន្ត ទៅកាត់ដើមឈើក្នុងចម្ការ លុះដើមឈើនោះដួលរលំបាក់សង្កត់ កិនលើប្រពន្ធបណ្តាលឱ្យស្លាប់ តែម្តង ។

បុរសជាប្តី ត្រូវបានក្លាយជាជនសង្ស័យនោះ មានឈ្មោះ សៀ តូច ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់អុសលក់ មានទីលំនៅភូមិ និងឃុំ កើតហេតុខាងលើ ចំណែកឯសពស្រ្តីរងគ្រោះ មានឈ្មោះ អ៊ុយ សុផន អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ ដែលពលរដ្ឋជាច្រើនបានដឹងនោះ ទាំងពីរប្តីប្រពន្ធនេះកន្លងមក ពុំ ដែលមានឈ្លោះប្រកែកគ្នាទេ ប្រពន្ធតែងតាមប្ដីនៅពេលទៅកាត់អុស នៅគ្រប់ទីកន្លែង ។

បើតាមសភាពនៃរឿងបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ពេលទៅកាត់ដើមឈើធ្វើអុស ដែលជាឈើនៅដី របស់បងថ្លៃខ្លួន ឲ្យកាត់លក់នោះ ពេលកាត់អស់ចំនួនពីរដើម គឺដើមក្រឡាញ់ និងដើមចាន់ទី រួចទៅកាត់ ដើមសាឡាត់ គល់ទំហ៊ុំមុខជាង ៣០ស.ម ពេលនោះឈ្មោះ សៀ តូច ជាប្តីបានកាត់ពុំបានមើលប្រពន្ធទេ លុះដើមឈើរាបដួល ក៏ឃើញ ប្រពន្ធរត់ទៅបណ្តោយដើមឈើ ក៏ទាក់វល្លិដូលផ្កាប់មុខត្រូវបាន ដើមឈើ សង្កត់ចំពីលើចង្កេះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង តែម្តង ។

នៅក្រោយពេលដែលទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចជំនាញយើង បានចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព ដោយពិនិត្យនៅលើចង្កេះ មានស្នាមជាំក្រម៉ៅធ្ងន់ធ្ងរ សង្ស័យ បាក់ឆ្អឹង នៅលើដើមទ្រូងមានស្នាមជាំ និងនៅលើភ្លៅខាងឆ្វេងជាំសាច់ ក្រោយពីពិនិត្យ អាចសន្និដ្ឋានបានថា មូលហេតុគ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែល ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករឿងរ៉ាវខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបានចុះស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំរឿងបុរសជាប្តី តាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2135 នាក់
ខែនេះ :
5385 នាក់
3 ខែនេះ :
13819 នាក់
សរុប :
306853 នាក់