ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន..
Mon,03 August 2020 (Time 12:18 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 62នាក់)

កន្លងមកគេធ្លាប់ឮតែកូនប្រុសចិត្តខ្លាំង ហ៊ានធ្វើអ្វីៗដែលប្រឈមគ្រោះថ្នាក់ដល់ជីវិត ព្រោះតែចង់បញ្ឈឺចិត្តអ្នក ជុំវិញខ្លួន ប៉ុន្តែដល់ប៉ះចំនារីវ័យក្រមុំអាយុ១៨ឆ្នាំ ដែលមានចិត្តក្លាហានហ៊ានលេបថ្នាំពុលសម្លាប់ខ្លួន ព្រោះតែ ខឹងម្តាយស្តីបន្ទោសអារឿងដើរចោលផ្ទះតិចតួចសោះនោះ ធ្វើឲ្យមតិសាធារនៈជនជាច្រើនដែលបានដឹងរឿង លាន់មាត់មិនសសើរមិនបានថា គឺពិតជាក្លាហានមិនធម្មតានោះទេ

ហេតុការណ៍មួយនេះកើតឡើង កាលពីវេលាម៉ោង ៨យប់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នារីដែលសម្លាប់ខ្លួននោះ ឈាន់ ស្រីល័ក្ខ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមការបំភ្លឺពីស្ត្រីឈ្មោះ ប៉ែន ហឿង ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បាននិយាយថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ម៉ោង១២ថ្ងៃត្រង់ គាត់បានប្រើឲ្យកូនស្រីរូបនោះ ជិះម៉ូតូឌុបឪពុកបង្កើតជូនដាក់ចុះណតឡាននៅខេត្តកំពង់ធំ ជាមួយម៉ូតូ០២គ្រឿងទៀត ដែលគេជូនសាច់ញាតិគេទៅដែរ ប្រហែលម៉ោង១រសៀល ។ បន្ទាប់ពួកគេមកត្រឡប់មកផ្ទះវិញអស់ ដោយឡែកបាត់តែកូនរបស់គាត់ម្នាក់ មិនឃើញមកវិញសោះ ចំ
ណែកទូរស័ព្ទក៏ខលមិនចូល ធ្វើឲ្យរូបគាត់ជាម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៌តាមដងផ្លូវយ៉ាងខ្លាំង លុះដល់ម៉ោង៧យប់ ទើបកូនគាត់មកដល់ផ្ទះ គាត់ក៏បានសួរនាំដេញដោល ប៉ុន្តែកូនមិនឆ្លើយ ទើបគាត់ ជេរស្តីបន្ទោសខ្លះៗទៅ ។ លុះដល់ម៉ោងប្រហែល៨យប់ កូនគាត់បានចុះដីដើរទៅក្រោយផ្ទះ មួយសន្ទុះក្រោយមក ស្រាប់តែលឺអ្នកនៅផ្ទះជាប់គ្នាបានស្រែកហៅគាត់ប្រាប់ថា អ្នកណាកើតអីនៅពំនូកចំបើង គាត់ក៏ទៅមើលឃើញកូនស្រីគាត់បែកពពុះមាត់ នឹងមានដបថ្នាំនៅក្បែរខ្លួន គាត់ក៏ហៅបងប្អូនជួយយកកូនទៅពេទ្យខេត្ត ហើយបានស្លាប់នៅមន្ទីរពេទ្យខេត្ត ទើបដឹកយកសពកូនមកផ្ទះវិញ និងរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ នៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងករណីឃាតកម្មឡើយ ហើយបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះឈ្មោះ ឈាន់ ស្រីល័ក្ខ ស្លាប់ដោយសារធ្វើអត្តឃាត ផឹកថ្នាំពុលដោយមូលហេតុ ខឹងនឹងម្តាយជេរស្តីបន្ទោស។ ក្រោយពីសមត្ថកិច្ច បានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ ក៏បានធ្វើកំណត់ហេតុនិងប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ជាគំរូមួយសម្រាប់ក្មេងស្រីមួយចំនួនពិចារណា អំពីទឹកចិត្តម្តាយដែលខំបង្កើត ក៏ដូចជាខំអប់រំថែរក្សាតាំងពីតូចរហូតដល់ធំពេញក្រមុំ មានកំហុសហើយ គ្រាន់តែត្រូវម្តាយស្តីបន្ទោសតិចតួចក៏គិតខ្លី យកភាពក្លាហានដោយសម្លាប់ខ្លួននោះ វាគឺជាការខាតបង់មួយសម្រាប់ចូលរួមចំណែកជួយសង្គម នៅពេលខាងមុខ ការដែលក្លាហានបែបនេះ គឺជាការឆោតល្ងង់របស់ខ្លួននោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
368 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2108 នាក់
ខែនេះ :
5358 នាក់
3 ខែនេះ :
13792 នាក់
សរុប :
306826 នាក់