ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់
Sat,29 August 2020 (Time 04:51 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 52នាក់)

ថ្មីៗនេះ មានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋអ្នកដំណើរយ៉ាងច្រើន ដែលធ្វើដំណើរឆ្លងកាត់ភូមិតាំពែង ឃុំ រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្នើសុំឲ្យអង្គភាពព័ត៌មានទូរសទ្សន៍កែវភ្នែក ជួយពាំនាំទុក្ខ
លំបាករបស់ពួកគាត់ជួយផ្សាយជម្រាបជូនមហាជន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់បានជ្រាប ដើម្បីជួយផ្តល់ការ យកចិត្តទុកដាក់ ជួយដល់ពួកគាត់ទាំងអស់គ្នាផង ។

ប្រជាពលរដ្ឋជាច្រើននោះបានប្រាប់ថា ករណីដែលពួកគាត់ធ្វើដំណើរតាមផ្លូវដែលកំពុងសាងសង់ ចេញពីចំ ណុចស្ពានគុណគ្រូ ឈ្ពោះមកផ្លូវជាតិលេខ ដែលមានប្រវែងមិនប៉ុន្មានគីឡូម៉ែត្រនោះ ជាក់ស្តែងផ្លូវទាំងមូល ខាងក្រុមហ៊ុនដែលជួសជុលកសាង គឺពុំបានចាក់ដីគ្រួសដីថ្មនោះទេ គឺខាងក្រុមហ៊ុនចាក់តែដីឥដ្ឋប៉ុណ្ណោះ ជា ហេតុដែលធ្វើឲ្យនៅពេលភ្លៀងម្តងៗ គឺធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការនី ជិៈម៉ូតូ រអិលដួលជា ច្រើននាក់ក្នុងមួយថ្ងៃៗ ។

ក្នុងនោះដោយឡែកតែរថយន្តវិញ ក៏ការធ្វើដំណើរចរាចរតាមផ្លូវនេះ មានផលលំបាកជាខ្លាំងផងដែរ ព្រោះតែ មានសភាពរអិលខ្លាំង គឺបានធ្វើឲ្យរថយន្តមួយចំនួនធ្លាក់ចូលទៅក្នុងវាលស្រែក៏មាន ក្លាយជាការរអ៊ូរទាំ ពីបង ប្អូនអ្នកដំណើរយ៉ាងច្រើន នៅរៀងរាល់ថ្ងៃនេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមសំណូមពរដល់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត សូមមេត្តាជួយមានចំណាត់ការឲ្យខាងសាធារណៈការ និងដឹកជញ្ជូនខេត្ត ជួយចាក់ដី គ្រួសដីថ្ម គ្រាន់នឹងបានឲ្យពួកគាត់ធ្វើដំណើរបានផង ពីព្រោះបើពុំដូច្នោះនោះទេ ពួកគាត់ធ្វើដំណើរលើកំ ណាត់ផ្លូវនេះ ជួបនូវបញ្ហារឿងរ៉ាវ ហានីភ័យខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2110 នាក់
ខែនេះ :
5360 នាក់
3 ខែនេះ :
13794 នាក់
សរុប :
306828 នាក់