ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឈាមស្រែកស្បែកហៅពិតមែន រត់គេចខ្លួនពីច្បាប់៥ឆ្នាំ ទីបំផុតនៅតែគេចមិនរួច ត្រូវកងរាជអាវុធហត្ថស្រុក ស្ទោង ឃាត់ខ្លួនបានដដែល តាមអំណាចដីកាបង្គាប់របស់លោក លាង សួគ៏ ចៅក្រមស៊ើបសួរ
Fri,28 August 2020 (Time 05:29 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 53នាក់)

ចឹងបានតែថា ជុងមិនដែលភ្លេចកុកទេ គឺកុកទេដែលភ្លេចជុងនោះ យ៉ាងណាមិញបុរសម្នាក់បានរត់គេចខ្លួនអស់ រយៈពេល៥ឆ្នាំ ពីការតាមប្រមាញ់របស់ច្បាប់មកលើខ្លួនគេ ប៉ុន្តែនៅតែអស់ល័ក្ខដោយនៅទីបំផុត គឺនៅតែត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសបានយ៉ាងដដែល ។

នៅរសៀលម៉ោង១៤ និង៣៦នាទី ក្នុងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ នេះ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ថាន់ ប៊ុនថេង មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទោង ក្រោម ការចូលរួមយ៉ាងសកម្មពីកម្លាំងកងរាជអាវុធចំនួន៥នាក់ បានចុះអនុវត្តដីកាបង្គាប់របស់លោក លាង សួគ៌ ប្រ ធាន នឹងជាចៅក្រមស៊ើបសួរ របស់សាលាដំបូងខេត្តកំពង់ធំ ដោយបានបញ្ជាឲ្យនាំខ្លួនជនត្រូវចោទ ដែលមាន ឈ្មោះ តឿន សីហា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ ទីកន្លែងនៅភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្ត កំពង់ធំ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ ប្រព្រឹត្តនៅភូមិ ព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៥ ។

ជនសង្ស័យបានរត់គេចខ្លួនតាំងពីពេលនោះមក រហូតមកដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ នេះ ទើបមាន មុខមកដល់ផ្ទះវិញ ក៏ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ តាមរយៈដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ដែលមានឈ្មោះខាងលើទៅកាន់សាលាដំបូងខេត្តកំពង់ធំ តាមនិតិវិធី ច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
422 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2162 នាក់
ខែនេះ :
5412 នាក់
3 ខែនេះ :
13846 នាក់
សរុប :
306880 នាក់