ថ្ងៃអង្គារ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អាសូរស្ត្រីចំណាស់ម្នាក់ ព្រោះតែកូនឈឺធ្ងន់ បានជួលរថយន្តដឹកកូនយកមកមន្ទីពេទ្យ តែជាអកុសល មិនទាន់ ដល់មន្ទីរពេទ្យផង កូនដាច់ខ្យល់ស្លាប់ ហើយម្ចាស់រថយន្តទម្លាក់ទាំងសពកូន និងស្ត្រីជាម្តាយចោលកណ្តាលផ្លូវ ដោយគ្មានមេត្តា ...
Wed,26 August 2020 (Time 10:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ចឹងបានតែថា មនុស្សនៅក្នុងសង្គម កឺពិតជាមានច្រើនបែបច្រើនសណ្ឋានណាស់ មានអ្នកខ្លះចិត្តល្អ មានអ្នកខ្លះ
ចិត្តអាក្រក់ មានអ្នកខ្លះមានទឹកចិត្តស្រឡាញ់ជួយយកអាសារគ្នា ហើយក៏មានអ្នកខ្លះចិត្តកំណាតស្គាល់តែពីភាព
លោភលន់លុយកាក់ប្រយោជន៌ផ្ទាល់ខ្លួន

យ៉ាងណាមិញសម្រែកយំទួញសោក និងសម្រក់ទឹកភ្នែកស្ត្រីវ័យចំណាស់ម្នាក់ ក្នុងករណីដែលម្ចាស់រថយន្តតាក់ ស៊ី ចិត្តដាច់គ្មានស្រណោះ ទម្លាក់សពកូនប្រុសរបស់គាត់ និងរូបគាត់នៅកណ្តាលផ្លូវ គឺកំពុងបានធ្វើឲ្យមហាជន
មានការរញ្ជួលចិត្តជាខ្លាំង ។

បុរសម្នាក់ មានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ ព្រោះតែឃើញសភាពកូនប្រុសមិនស្រួល ស្រ្តីម្នាក់ជាម្តាយបានជួល រថយន្តឈ្នួល ដឹកកូនប្រុសពីខេត្តព្រៃវែង បំណងយកកូន មកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ តែជាអកុសល មិនទាន់ទាំងដល់មន្ទីរពេទ្យផងនោះ ស្រាប់តែអ្នកជំងឺដាច់ខ្យល់ស្លាប់បាត់ ចំណែកម្ចាស់រថយន្ត ឈ្នួល ខ្លាចមានរឿងដល់ខ្លួន ក៏ឈប់រថយន្តទម្លាក់សពជនរងគ្រោះចោលតាមផ្លូវ រួចបើករថយន្តទៅបាត់ ធ្វើឲ្យ ក្រុមគ្រួសារជនរងគ្រោះរន្ធត់ជាខ្លាំង ស្រែកយំក្តុកក្តួល ស្រណោះជីវិតជនរងគ្រោះ ជាពន់ពេក ។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង០៥នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សពជនរងគ្រោះឈ្មោះ ហួត សុត ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ រស់នៅភូមិឥដ្ឋ ឃុំបន្ទាយស្រុក ស្រុក ពាមជ ខេត្តព្រៃវែង ។

បើតាមក្រុមគ្រួសារសពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយពោះ របស់គាត់ហើមធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ តែពេលនោះ ក្រុមគ្រួសារបាននាំជនរងគ្រោះទៅសម្រាកព្យាបាល នៅផ្ទះគ្រូខ្មែរ និងគ្រូពេទ្យនៅស្រុក ប៉ុន្តែមិនទទួលបានផលវិជ្ជមានសោះ ។ លុះស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារបានសម្រេចចិត្តបញ្ជូនកូនប្រុស តាមរថយន្តឈ្នួល បំណងទៅព្យាបាលមន្ទីរពេទ្យកាល់ម៉ែត្រ តែ ជាអកុសល ពេលធ្វើដំណើរមកដល់សង្កាត់បឹងកក់២ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង ចំណែកម្ចាស់ រថយន្តឈ្នួលខ្លាចមានរឿងដល់ខ្លួន បានឈប់រថយន្តទម្លាក់សពចុះ ហើយបើកចេញទៅបាត់ស្រមោល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ជួយឧបត្ថម្ភប្រាក់តិចតួចដល់ក្រុមគ្រួសារជនរងគ្រោះ ។ ក្នុងពេលនោះដែរ មានតំណាងលោកអភិបាលខណ្ឌទួលគោក បានមកជួយសម្របសម្រួល ជួលរថយន្តដឹកសព ជនរងគ្រោះត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

នេះគឺជារឿងរ៉ាវនៅក្នុងសង្គម យ៉ាងណាមិញយើង គឺជាមនុស្សគួរតែមានទឹកចិត្តជួយគ្នាឲ្យបានប្រសើរឡើង ពី ព្រោះ ជីវិតមនុស្ស មិនខុសពីចុងរុក្ខជាតិដែលត្រូវខ្យល់ផាត់ចុះផាត់ឡើងនោះទេ ហើយយីអ៊ុនរបស់មនុស្ស ក៏ មិនខុសគ្នានោះដែរ គឺម្តងគេម្តងយើងនោះទេ សម្រាប់ការខ្ពស់ឡើង ឬក៏ស្រុតចុះនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យទំនេពេកណាស់ហើយមើលទៅ យុវជនម្នាក់ប្រមាថ៌ថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ធ្វើឲ្យមហា ជនផ្ទុះកំហឹង ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនលោកបងចិនវិយោគគ្រឿងញៀន ព្រមទាំងរឹបអូសបានថ្នាំគ្រប់ប្រភេទ ផ្អើលខេត្តព្រះសីហនុហើយ បើ ច្រើនម្លឹងៗ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វត្តអស់នឹងគេ ថ្ងៃបុណ្យកាន់បិណ្ឌចង្ហាន់បិណ្ឌបាត ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានសែនច្រើនកងរំពង អភ័ព្វអ្វី កន្លង តែវត្តមហាសាគរកោះប្រាំរយ ព្រះសង្ឃស្ទើរតែដាច់ចង្ហាន់ ព្រោះពុំមានប្រជាពុទ្ធបរិស័ទកាន់វេណ ដូចវត្ត ដ៏ទៃ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនល្មើសអា.ក សម្លាប់ គេសង្ស័យជាករណីរំលោភហើយសម្លាប់ សមត្ថកិច្ចកំ ពុងស្រាវជ្រាវរកចាប់ជនឧក្រិដ្ឋយកមកផ្តន្ទាទោស (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋអ្នកដំណើរ សំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយឲ្យអ្នកធ្វើ ផ្លូវ ចាក់ដីគ្រួសនៅលើកំណាត់ផ្លូវពីចំណុចស្ពានគុណគ្រូ ទៅផ្លូវជាតិលេខ៣ផង ព្រោះថាពលរដ្ឋអ្នកដំណើរ រអិលដួលច្រើនណាស់ (ចាន់ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
404 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
2144 នាក់
ខែនេះ :
5394 នាក់
3 ខែនេះ :
13828 នាក់
សរុប :
306862 នាក់