ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ទីតាំងសិប្បកម្មជនជាតិវៀតណាមមួយកន្លែង សិ្ថតក្នុងភូមិធម្មជាតិ ក្នុងដីឡូតិ៏តាសន កំពុងដំណើរការយ៉ាង រលូន ដោយមិនមានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ
Tue,07 July 2020 (Time 05:26 PM)
ដោយ ៖ សួនក្រែង (ចំនួនអ្នកអាន: 49នាក់)

ទីតាំងសិប្បកម្មកែឆ្នៃឈើរបស់ជនជាតិវៀតណាមមួយកន្លែង ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទីតាំងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ខាងលើ ជាងសុទ្ធតែជនជាតិវៀតណាម ដែលមានទី ស្ថិតនៅក្នុងទីតាំងដីឡូតិ៍ របស់តាសន បច្ចុប្បន្នសិប្បកម្មខាងលើនេះ កំពុងដំណើរការយ៉ាងរលូន ដោយមិន មានការរំខានណាមួយដល់សមត្ថកិច្ច ដែលមានជំនាញនៅតំបន់ខាងលើនោះឡើយ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ខាងលើនោះ បានបង្ហើបឲ្យដឹងថា ចំពោះឈើដែលមេក្រុម ឈ្មួញជាជនជាតិវៀតណាម បានដើរប្រមូលទិញ នឹងដឹកជញ្ជូនចូលមកចូលក្នុងរោងសិប្បកម្មកែឆ្នៃឈើខាង លើនោះ គឺភាគច្រើនបានទិញពីប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់នោះ ដែលពួកគេមួយភាគ គេសង្ស័យ ចូលទៅកាប់ឈើក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ នឹងមួយភាគទៀត អាចឈានចូលទៅឆ្លងដែនលួចទៅ កាប់ឈើក្នុងទឹកដីថៃ យកមកលក់ ក៏ថាបាន ព្រោះមានមេក្រុមឈ្មួញដែលជាជនជាតិវៀតណាម នៅឈរ ចាំទិញនៅនឹងកន្លែងនឹងស្រាប់ ។

ជុំវិញនឹងករណីខាងលើ ប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ខាងលើនោះ ដោយពួកគាត់បានលើកឡើងថា មិនគួរណាសមត្ថកិច្ចនៅតំបន់ខាងលើនោះ មើលរំលងលើសិប្បកម្មកែឆ្នៃឈើអត់ច្បាប់របស់ជនជាតិវៀត ណាម មួយកន្លងនោះឡើយ ។ ពួកគាត់ដែលមិនមានជាអ្នកពាក់ព័ន្ធនូវមុខជំនួញឈើនោះ ពួកគាត់លើកឡើង ថា បើសិនមានសិប្បកម្មកែឆ្នៃឈើនៅក្នងដីឡូតិ៏ផ្ទះ តា សន នោះ គឺប្រជាពលរដ្ឋមានបញ្ហា៣សំខាន់។

ទី១ អនាគត់ព្រៃក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ នឹងត្រូវរលាយនៅពេលដ៏ខ្លីខាងមុខនេះ។ ទី២ នៅពេល ប្រជាពលរដ្ឋឆ្លងដែនទៅកាប់ឈើនៅក្នុងទឹកដីថៃនោះ វាប្រឈមទៅនឹងគ្រោះថ្នាក់ ដោយថៃចាប់ដាក់គុក បាញ់សំលាប់ដូចសត្វធាតុ។ ទី៣ បើការងារទាំងអស់នេះ ជនជាតិវៀតណាមធ្វើបាន ចុះហេតុអី្វខ្មែរធ្វើមិន បាននោះ។

ពាក់ពន្វ័នឹងរឿងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់របស់ជនជាតិវៀតខាងលើនេះ លោក ជ័យ រ៉េត នាយសង្កាត់រដ្ឋ បាលព្រៃឈើកន្ទួត បានឆ្លើយថា លោកមិនបានដឹងនោះទេ ដោយបច្ចុប្បន្ននេះលោកកំពុងលើសជាតិស្ក ព្យាលបាលជំងឺនៅមន្ទីពេទ្យ ។ ដោយឡែកលោក គឹម ជេតថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តថាលោក ថ្លោះជើង ដាក់ច្បាប់មួយខែហើយ លោកមិនបានដឹងនោះទេ លោកឲ្យអ្នកសារព័ត៏មានយើងសួរទៅលោក ចន្ទ័ សុខវិជ្ជា នាយរងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តទៅ ព្រោះលោកប្រគល់កាងារនេះឲ្យទៅលោ ចន្ទ័ វិជ្ជា ធ្វើកាជំនួសលោកហើយ ដោយឡែកលោក ចន្ទ័ វិជ្ជា បានប្រាប់អ្នកសារព័ត៏មានយើង តាមទូរស័ព្ទល្ងាចថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា លោកមិនបានដឹងរឿងសិប្បកម្មនោះឡើយ ហើយបច្ចុប្បន្នលោកកំពុងដើរ មើល បើសិនជាមានដូចអ្នកសារព័ត៌មានយើងរាយការណ៌នោះ លោកនឹងចុះទៅបង្ក្រាបភ្លាម ។
តែបើទោះបីយ៉ាងនេះក្តី ប្រជាពលរដ្ឋស្នើរសុំឲ្យមន្ត្រីសមត្ថកិច្ចជំនាញ សូមមេត្តាកុំថាតែមាត់ បត់ដុំដៃ ហើយបិទភ្នែក វែកផ្លូវៀឲ្យក្រុមឈ្មួញដឹកជញ្ជូនរត់បាត់ ហើយទើបចុះបង្ក្រាបនោះឲ្យសោះ កុំឲ្យដូចពាក្យមួយ លើកឡើងថា គោបាត់ពីក្រោល ហើយទើបធ្វើរបងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់បានស្លាប់មួយពព្រឹចភ្នែក ព្រោះតែប្តីមិនប្រយ័ត្ន អារ.ឈើរំលំដួលពីលើ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ពេញក្រមុំហើយចិត្តខ្លាំង គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរចោលផ្ទះតិចតួចសោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួនបញ្ឈឺម្តាយ ពិតជាក្លាហានមិនធម្មតាមែន.. (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ហ៊ានពេកហើយ ឃើញក្មេងស្រីគេងជាមួយក្មេងតូចស្ងាត់ៗ គិតជាឧិកាសល្អ ស្ទុះចូលទៅចាប់រំលោភឲ្យបាន សម្រេចដូចបំណង មានអីទៀតលទ្ធផលចុងក្រោយ កម្លាំងសមត្ថកិច្ច ចាប់វាយខ្នោះ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន បង្ហាញពីតម្លាភាពជូនមហាជនបានឃើញ ដោយសម្រេចដាក់ពិន័យ មន្ត្រីនគរបាល នៃស្នងការខេត្តព្រៃវែងចំនួន ០៧នាក់ (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
1079 នាក់
ខែនេះ :
4369 នាក់
3 ខែនេះ :
12748 នាក់
សរុប :
300141 នាក់